ចំណាំកន្លែងនេះទុកមួយ! ចាំចប់កូវីដ ១៩ ទៅដើរលេងព្រៃ នៅស្ទឹងសេនាធិការ ឱ្យស្រឡះខួរក្បាលម្តង
ខេត្តពោធិ៍សាត់ មានសក្តានុពលទេសចរណ៍ធម្មជាតិ ព្រៃភ្នំ ទឹកជ្រោះជ្រលងដដងអូរ ដ៏ស្រស់ស្អាត រាប់មិនអស់ ដើម្បីអន្ទងចិត្តភ្ញៀវទេសចរណ៍ ឱ្យចង់ចូលទៅ សម្រាកលម្ហែកាយនៅទីនោះ ពិសេសពេលកំពុងមានជម្ងឺកូវីដ ១៩ នេះភ្ញៀវទេសចរបានសម្លឹងរកកន្លែកម្សាន្តនានាទុក ដោយគិតថាក្រោយពីបានបញ្ចប់ជម្ងឺកូវីដ ១៩ ពួកគាត់នឹងទៅសម្រាកលម្ហែកាយនៅទីនោះឱ្យសប្បាយរីរាយម្តង ។
ស្ទឹងសេនាធិការ ឬស្ទឹងសិលាធិការ ជារមណីយដ្ឋានធម្មជាតិថ្មីមួយដែលគេទើបរកឃើញនៅដើមឆ្នាំ ២០២០ នេះ ។ នៅទីនោះពិតជាមានភាពទាក់ទាញទេសចរណ៍យ៉ាងខ្លាំងឱ្យចង់ទៅសម្រាក់លម្ហែកាយនៅកន្លែងដ៏ស្រស្អាតដែលពួកគេមិនដែលបានឃើញពីមុនមកសោះ ។ ស្ទឹងសេនាធិការ ស្ថិតក្នុងតំបន់រាំងខ្វាវសហគមន៍រាំងខ្វាវ ឃុំរាំងខ្វាវ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ទីនេះជាតំបន់ សហគមន៍រាំងខ្វាវ ដែលមានសេវាជូនភ្ញៀវដើរកម្សាន្តតាមបែបធម្មជាតិជាច្រើនទៀត ដូចជានៅស្ទឹ ងពពកវេហាដាអង្គ្រៃ ឆាយសន្ទរ និង ស្ទឹងសេនាធិការនេះជាដើម ។
បើចង់ទៅលេងនៅ ស្ទឹងសេនាធិការ ត្រូវចេញដំណើរពី ស្រុកភ្នំក្រវាញ ទៅកាន់ ឃុំរាំងខ្វាវ ទៅហួសឆាយសន្ទរ បន្តិចទើបដល់ ដែលមានចម្ងាយ្រហែល ៤០ គីឡូម៉ែត្រពីទីរួមស្រុកភ្នំក្រវាញ ។ ដោយតំបន់នេះមានជាសហគមន៍រាំងខ្វាវ ដែលមានសេវាជូនភ្ញៀវដើរកម្សាន្តតាមបែបធម្មជាតិ ដូចជានៅស្ទឹងពពកវេហាដាអង្គ្រៃ ឆាយសន្ទរ និងស្ទឹងសេនាធិការនេះ ជាដើម ៕
ប្រភព៖ I Love Pursat
រូបភាព៖ សាយ សុជាតិ