ស្ត្រេសរឿងកូវីដ១៩ ចាំធូរស្បើយចាំទៅលម្ហែនៅសួនផ្កាចម្រុះ «ឃុនរាម» ក្បែរជើងភ្នំដែនដីបន្ទាយស្រី ឱ្យស្រឡះខួរក្បាលម្តង
សួនផ្កាថ្មីមួយកន្លែង នៅលើដែលដីស្រុកបន្ទាយស្រី ខេត្តសៀមរាប បង្ហាញខ្លួននៅក្បែរជើងភ្នំជាមួយផ្កាចម្រុះពណ៌ ពិតជាស្រស់ស្រាយក្នុងអារម្មណ៍ បើអ្នកបានទៅដល់ទីនោះ ។
តាមទំព័រហ្វេសប៊ុក «ទៅលេងបន្ទាយស្រី» បានឱ្យដឹងថា សួនផ្កាដ៏ស្រស់ត្រកាលនេះ ត្រូវបានរៀបចំដោយ ក្រវ៉ាន់សៀមរាប រេស៊ីដិន ។ យ៉ាងណាមិញមិនទាន់រៀបចំរួចរាល់ជាស្ថាពរនោះទេ ប៉ុន្តែផ្កាចាប់ផ្ដើមរីកបណ្ដើរៗចោលក្លិនក្រអូបសាយ ជាមួយសម្រស់សម្រស់ធម្មជាតិពិតៗ ។
ភ្ញៀវទេសចរ អាចទៅលេងកម្សាន្តនៅទីនោះ បណ្ដើរៗហើយ ទោះបីជាការរៀបចំនៅមិនទាន់បញ្ចប់ក៏ដោយ ។ សាកស្រមៃមើលទៅ សួនផ្កាចំរុះពណ៌ ក្បែរជើងភ្នំ មើលថ្ងៃលិច ។ ល។ ខ្ជិលរៀបរាប់ច្រើន ទៅខ្លួនឯងដឹងហើយ ឃុនរាម ជាប់ចិត្ត ។
សួនផ្កាថ្មីនេះស្ថិតនៅក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយធ្វើដំណើរហួស រមណីយដ្ឋានក្បាលស្ពាន បន្តិចហើយមានដីឡូតិ៍មួយកន្លែងខាងឆ្វេងដៃ ដល់ហើយ ៕