ទេសភាពនៅសួនផ្កាសំបូរ ខ្យល់អាកាសបរិសុទ្ធ មានភាពទាក់ទាញប្លែក
សួនផ្កាសំបូរ កំពុងតែមានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារនៅទីនោះមានសួនផ្កាចម្រុះពណ៌យ៉ាងស្រស់ស្អាត ដែលជាទីទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរ ដែលទៅ ទស្សនាប្រាសាទសំបូរព្រៃគុក ហើយតែងតែចូលទៅលំហែកាយ និង ថតរូបទុកជាអនុស្សវរីយ៍ ។ ហើយមានអ្នកខ្លះបានស្កាត់ពីទីជិត ទីឆ្ងាយ មកគយគន់សម្រស់ ដ៏ស្រស់ស្អាតនៅទីនោះ ។
សួនផ្កាសំបូរ មានទីតាំងនៅតាមផ្លូវចូលប្រាសាទសំបូរព្រៃគុក មានចម្ងាយប្រមាណជា ៥០០ ម៉ែត្រពីផ្លូវ សួនផ្កានេះនៅខាងឆ្វេងដៃ ឬ បើជិះពីខេត្តសៀមរាបមកមានចម្ងាយប្រវែង ១៦៨ គីឡូម៉ែតពី ខេត្តសៀមរាប តែបើគិតពីផ្លូវជាតិ ៦២ កំពង់ធំ-ព្រះវិហារ មានចម្ងាយជាង ៣០០ ម៉ែត្រ ហើយនៅខាងឆ្វេងដៃឃើញមានទង់ជាតិលម្អសងខាងផ្លូវលំ ដែលជាទីតាំងសួនផ្កាសំបូរ ដែលត្រូវបានគេដាំនៅលើផ្ទៃដីទំហំ ១៦ ហិកតា ។
ស្ត្រីវ័យកណ្តាល ជាម្ចាស់ សួនផ្កាសំបូរនេះមានឈោ្មះ ស៊ុយ សេន បានឱ្យដឹងថា សួនផ្កានេះ កំពង់ចាប់ផ្តើមស្វាគមន៍ភ្ញៀវទៅកម្សាន្ត ជារៀងរាល់ថ្ងៃ ពិសេសចូលឆ្នាំថ្នីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ទោះបីជាមានជំងឺកូវីត-១៩ កំពុងរាតត្បាតប្រទេសរកម្ពុជាយើងយ៉ាងណាក្តី ក៏គាត់សង្ឃឹមថា នឹងមានភ្ញៀវទេសចរមកលំហែកាយនៅទីនេះច្រើនផងដែរ ។ ក្រៅពីដាំសម្រាប់ ទុកឱ្យភ្ញៀវទេសចរចូលទស្សនា ម្ចាស់សួននេះក៏ដាំផ្កាសម្រាប់លក់ជូនភ្ញៀវ ដែលត្រូវការយកទៅដាក់តាំងក្នុងកម្មវិធីបុណ្យផ្សេងៗតាមក្តីប្រាថ្នា ដោយផ្កា១កម្រងមានតម្លៃ ៤០០០ រៀល ៕
(រូបថត៖ ទេសចរណ៍ទេសចរណ៍-Tourism)