Moly Resort លើទឹកដីខេត្តកំពត មានកន្លែងសម្រាកលំហែកាយស្អាតគ្មានពីរ
ពេលនេះ ខេត្តកំពត បានក្លាយទៅជាស្ថានសួគ៌ សម្រាប់ភ្ញៀវទេសចរ ដែលមានរមណីយដ្ឋានទេសចរណ៍ជាច្រើន បានរីកដូចផ្សិតដើម្បីរង់ចាំស្វាគមន៍ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលទៅសម្រាកលំហែកាយ នៅតំបន់មាត់សមុទ្រដ៏ស្អាតគ្មានពីរនេះ ។
Moly Resort – ម៉ូលី រីស៊ត ជាកន្លែងកម្សាន្តដ៏ទាក់ទាញមួយ ដែលមានចម្ងាយតែ ២០០ ម៉ែត្រ ពីក្រុងកំពត ដោយធ្វើដំណើរតាមផ្លូវទៅទឹកឈូរ ដែលមានទីតាំងស្ថិតនៅក្នុង ភូមិអូរតូច ឃុំអណ្តូងទឹក ក្រុងកំពត ខេត្តកំពត បានរងចាំស្វាគមន៍ ភ្ញៀវទេសចរ ទៅសម្រាកលំហែកាយនៅទីនោះ ។
នៅរមណីយដ្ឋាន Moly Resort ភ្ញៀវទេសចរអាចជិះទូកមើលអំបិលអំពែក ជិះទូកាយ៉ាក បោះតង់អាំងសាច់ និង មានត្រីសមុទ្រមានរស់ជាតិឆ្ងាញ់ពិសារ ដែលអ្នកនេសាទនៅតំបន់នោះ នេសាទបានភ្លាមៗ ព្រមទាំងមានអាងហែលទឹកយ៉ាងស្អាត សម្រាប់ងូតទឹកលេងយ៉ាងសប្បាយរីករាយ ។
ប្រសិនបើភ្ញៀវទេសចរទាំងឡាយចង់ទៅលំហែកាយនៅ Moly Resort – ម៉ូលី រីស៊ត នោះ អាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០១២ ២៣ ២៣ ២៤ /០៩៦ ៩៩ ៣៤ ៣៣៣ ៕
Актуальное рабочее зеркало на сегодня https://school77-penza.ru
(រូបថតៈ Moly Resort)