វ័យជាង ៧០ ឆ្នាំហើយ តែគូស្នេហ៍មួយគូនេះ ផ្អែមល្ហែមចំពោះគ្នាគួរឱ្យសរសើរ
ពិតជាគួរឱ្យកោតសរសើរ គូស្នេហ៍វ័យចំណាស់មួយគូនេះណាស់ ដោយពួគគាត់បានបង្ហាញនូវភាពផ្អែមល្ហែម មួយដើម្បីរំលឹកអុនស្សវរីយ៍ របស់ពួកគាត់កាលពីនៅវ័យក្មេង ដែលរហូតមកដល់ពេលនេះ ពួកគាត់មានវ័យជាង ៧០ ឆ្នាំទៅហើយ ប៉ុន្តែសេចក្តីស្រលាញ់របស់ពួកគាត់មិនប្រែម្រយឡើយ ។
រូបថតប៉ុន្មានសន្លឹក របស់ពួកគាត់នេះ ត្រូវបានគណនីហ្វេសប៊ុកមួយឈ្មោះ Long Panhavuth បានធ្វើការបង្ហោះ និង ចែកចាយកាលពីពេលថ្មីៗនេះ នៅពេលដែលពួកគាត់ទាំងពីរនាក់ ទៅលំហែកាយ និង ថតរូបទុកជាអនុស្សាវរីយ៍នៅរមណីយដ្ឋាន Memoria Palace ឬ ភ្នំគោងាប់ ដែលមានចម្ងាយ ៤ គីឡូម៉ែត្រពីក្រុងប៉ៃលិន ដែលមានទីតាំងស្ថិតនៅក្នុង ភូមិរោងចក្រ សង្កាត់បយ៉ាខា ខណ្ឌប៉ៃលិន ក្រុងប៉ៃលិន ។
គួរឱ្យដឹងថា រមណីដ្ឋានភ្នំគោងាប់ ឬ Memoria Palace មានទេសភាពធម្មជាតិព្រៃភ្នំ និង ចំការ បេង នាងនួន និង ឈើប្រណិត ដ៏កម្រជាច្រើនប្រភេទ ត្រូវបានម្ចាស់រមណីយដ្ឋាននេះធ្វើការដាំដុះឡើងវិញ យ៉ាងស្រស់បំព្រង បន្ទាប់ពីរងការកាប់បំផ្លាញនាពេលកន្លងមក។ នៅពេលរាត្រី ខ្យល់ជំនោរបោកបក់ ដ៏ត្រជាក់ ដែលបកមកពីជួរភ្នំក្រវ៉ាញ បានធ្វើឱ្យ លោកអ្នកអាចសម្រាកសម្រាន្ដក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់ ប្រកបដោយផាសុកភាព ធ្វើឱ្យអ្នកទៅដល់ទីនោះបាត់អស់នូវទុក្ខកង្វល់ បានដូចក្តីប្រាថ្នា ។
ប្រសិនបើលោកអ្នកចង់ទៅសម្រាក់លំហែរកាយ នៅរមណីយដ្ឋាន ភ្នំគោងាប់ ឬ Memoria Palace អាចទាក់ទង ទៅកានលេខទូរស័ព្ទនេះ៖ ០១៥ ៤៣ ០០ ១៣ /០១៥ ៤៣ ០០ ១៤ ៕