សួនរីករាយ នៅខេត្តបាត់ដំបង ផ្ការីកចម្រុះពណ៌កំពុងរីកប្រជែងសម្រស់គ្នា ណាត់ Crush ទៅថតរូបមិនខកបំណងទេ
ប្រសិនបើភ្ញៀវទេសចរណ៍បានទៅលេងបុណ្យទន្លេនៅខេត្តបាត់ដំបង គួរចំណាយពេលវេលាខ្លះៗដើម្បីទៅលម្ហែកាយ និង ភ្លក់រសជាតិក្តាមស្រែនៅសួនផ្ការីករាយ ខេត្តបាត់ដំបង ជាសួនផ្កាចម្រុះពណ៌ដែលមានភាពស្រស់ស្អាត ទេសភាពធម្មជាតិ និង ការតុបតែងឬស្លៀកពាក់បែបបុរាណនៅទីនោះផងនោះ ។
នៅពេលទៅដល់សួនផ្ការីករាយភ្លាម លោកអ្នកនឹងមានអរម្មណ៍ប្លែកជាមួយសួនផ្កាចម្រុះពណ៌យ៉ាងស្រស់ស្អាត គួរឱ្យចង់គយគន់មិនណាយឡើយ ។ ក្រោយពីដើរកម្សាន្តថតរូបលេងរួចមក ភ្ញៀវទេសចរអាចភ្លក់មុខម្ហូបបែបស្រុកស្រែ ពិសេសក្តាមស្រែដ៏មានរសជាតិឆ្ងាញ់ដែលដាក់លក់ក្នុងតម្លៃសមរម្យ ព្រមទាំងមានកញ្ចុះ សម្រាប់អង្គុយលេងលម្ហែកាយ អ្វីដែលពិសេសទៀតនោះគឺភ្ញៀវទេសចរអាចស្លៀកគ្រងឈុតសម្លៀកបំពាក់បែបបុរាណ សម្រាប់ជួលក្នុងតម្លៃ ៣០០០ រៀល ទៀតផង ។
បើភ្ញៀវទេសចរចង់ទៅកម្សាន្តនៅសួនផ្ការីករាយ ត្រូវចេញពីចុងភូមិអូរស្រឡៅ ផ្លូវឡើងទៅ ភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ប្រសិនបើលោកអ្នកចង់ទៅផ្លាស់ប្តូរអារម្មណ៍នៅទីនោះ អាចទាក់ទងទៅលេខទូរស័ព្ទ ០៧០ ៧០០ ៤៥៩ ៕