Connect with us

ទេសចរណ៍

មិនងាយទេក្នុងការបំបាត់សេចក្តីក្រោធ ប៉ុន្តែបើចំណាយពេលអានអត្ថបទនេះ លោកអ្នកនឹងអាចធ្វើបានមិនខាន !

on

Advertisement

សេចក្តី «​ក្រោធ​» ដែល​ហៃ​សា​នុ​ជន​ទាំងឡាយ​តែង​និយម​ហៅ​ជាធម្មតា​ថា «​ការខឹង​» តែងតែ​កើតមាន​មិន​អត់​នោះឡើយ​ចំពោះ​មនុស្ស មិន​ថា​ក្មេង ចាស់ ប្រុស ឬក៏​ស្រី គ្រាន់តែ​ថា​ទៅតាម​កម្រិត​នៃ​ការខឹង និង ការអប់រំ​ផ្លូវ​ចិត្តបាន​តិច ឬ ច្រើន​របស់​ពួកគេ ។ សេចក្តី​ក្រោធ ឬ ការខឹង​នេះ បើសិន​យើង​ទប់​មិន​ជាប់​នោះ គឺអាច​ឈានដល់​ការផ្ទុះ​កំហឹង ឬ បង្ក​ឱ្យ​ប៉ះពាល់​ជាច្រើន ជួនកាល​ក៏​អាចធ្វើ​ឱ្យមាន​បញ្ហា​ដល់​សុខភាព​ក៏​ថា​បាន ។

​បើតាម​សៀវភៅ​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត បានឱ្យ​អត្ថន័យ​ពាក្យ ក្រោធ ឬ ការខឹង ជា (​កិ​) ថា កម្រើកចិត្ត​ដោយ​ទោមនស្ស ព្រោះ​មាន​អារម្មណ៍​មិន​គាប់ចិត្ត មក​ប៉ះពាល់​ត្រូវ​ទ្វារ​ទាំង ៦ មាន​ចក្ខុទ្វារ​ជាដើម នាំឱ្យ​ក្ដួល​ក្ដៅចិត្ត​ឡើង ។​

​តើ​គួរ​ត្រូវ​ប្រើ​វិធីសាស្ត្រ​បែបណាខ្លះ ដើម្បី​បំបាត់​សេចក្តី​ក្រោធ ឬ ការខឹង​សម្បា​នេះ​បាន ? វា​មាន​ច្រើន​វិធីសាស្ត្រ​ណាស់​ក្នុង​ការបំបាត់​សេចក្តី​ក្រេវក្រោធ ឬ ការខឹង​សម្បា​នេះ​បាន បើសិនជា​យើង​ប្រកាន់ខ្ជាប់​នូវ​ចិត្ត​មិន​ប្រកាន់​ច្រើន ។ បើតាម ព្រះ​ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព គង់នៅ​វត្ត​គល់​ទទឹង និង ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​មាន​សង្ឃដីកា​តាមរយៈ​វីដេអូ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កន្លងមក​ថា ការ​រំងាប់​ចិត្ត​ក្រោធ​នេះ អាចធ្វើ​ទៅបាន​លុះណាតែ​យើង​ចេះ​គ្រប់គ្រង​នូវ​កំហឹង កែ​នូវ​កំហឹង មានការ​ខន្តី ត្រូវ​ចេះ​លើកលែងទោស មានការ​ចម្រើនមេត្តា និង សំខាន់​គឺមាន​បញ្ញា​នេះឯង នោះ​ការ​ក្រោធ​នឹងមិន​ហ៊ាន​ចូលមកក្នុង​ចិត្ត​យើង​ឡើយ ។​

១- គ្រប់គ្រង​កំហឹង ឬ កែ​កំហឹង ៖ បើ​គិតថា​ខ្លួន​ជា​មនុស្ស​មានចិត្ត​ឆេវឆាវ​ខ្លាំង ហើយ​នៅពេលណា​ដែល​យើង​ដឹងថា​ខ្លួន​កំពុង​ចាប់ផ្តើម​ខឹង​ក្រោធ​នោះ យើង​គួរ​ចេះ​គ្រប់គ្រង​កំហឹង ឬ ចិត្ត​ដែល​ខឹង​នោះ​ឱ្យបាន ដោយ​ព្យាយាម​ទប់ ឬ ឆ្កឹះ​វា​ចេញពី​ចិត្ត ។ យើង​ក៏​អាច​បន្លប់​ការខឹង​ដោយ​បង្វែរ​ទៅធ្វើ​អ្វី​ផ្សេង​ដែល​ល្អៗ ឬ ដើរ​កម្សាន្ត​ខ្លះ ទើប​កំហឹង​យើង​បាន​ស្រាកស្រាន្ត ។​

២- ត្រូវ​ចេះ​ខន្តី ឬ អត់ធន់ ៖ សេចក្តី​ក្រោធ​នឹងមិន​កើតឡើង​បាន​ឡើង​បើសិន​យើង​មានការ​ខន្តី ។ បើ​មាន​អ្នកដទៃ​និយាយ​ពាក្យសម្តី​មិន​សមរម្យ​មកលើ​យើង ក៏​កុំអាល​តបត​វិញ​ទាំង​កំហឹង​ដែរ ។ បើ​ពេលណា​យើង​កំពុង​ខឹង​គឺ​កុំអាល​និយាយ កុំអាល​សម្រេចចិត្ត ព្រោះ​វា​អាចធ្វើឱ្យ​ភាគច្រើន​យើង​និយាយ​ខុស គិត​ខុស និង សម្រេចចិត្ត​ទៅ​មាន​វិប្បដិសារៈ​ទៅ​ថ្ងៃក្រោយ ។

៣- ត្រូវមាន​ការលើកលែង​ទោស ៖ បើសិន​មាន​អ្នកដទៃ​សាង​កំហុស​ឆ្គាំឆ្គង​តិចតួច​មកលើ​យើង បើ​គួរ​បំភ្លេចបាន​ក៏​បំភ្លេចចោល​ទៅ ដើម្បីឱ្យ​ស្រឡះ​ចិត្ត ថ្លា​គំនិត និង មាន​សេចក្តី​សុខចិត្ត ។ កុំ​ព្យាយាម​យក​ការ​អក់​អន់​ស្រពន់ចិត្ត​ទាំង​នោះមក​ដាក់​ទុកចិត្ត​ច្រើនពេក ព្រោះ​មានតែ​ធ្វើឱ្យ​យើង​កាន់​តែមាន​បន្ទុក​ធ្ងន់​ឡើង និង កាន់តែ​ក្តៅក្រហាយ​ចិត្តជា​លំដាប់ ប៉ុន្តែ​បើ​យក​រឿង​មិនល្អ​ទាំងនោះ​ចេញពី​ចិត្តបាន​ដោយ​បោះ​វា​ចោល នោះ​យើង​នឹង​ទទួលបាន​សេចក្តីសុខ​ផ្លូវចិត្ត​មិន​ខាន ។​

៤- ត្រូវ​ចម្រើនមេត្តា​ឱ្យបាន​ជាប្រចាំ ៖ ត្រូវ​ប្រើពេល​ដើម្បី​សម្រួល​ចិត្ត និង ដុសខាត់​ចិត្តគំនិត​ឱ្យបាន​ល្អជា​ប្រចាំ នោះ​សេចក្តី​ក្រោធ​របស់​យើង​នឹងត្រូវ​កាត់បន្ថយ និង សឹងតែ​គ្មាន​ផង ។ បើសិន​យើង​ដឹងថា​ការខឹង ដែល​យើង​បានចាត់ទុក​វា​ជា​ចោរ​មក​លួច​សេចក្តីសុខ​ក្នុង​ចិត្ត​យើង​ហើយ​នោះ យើង​ដាច់ខាត​ត្រូវតែ​បណ្តេញ​វា​ចេញ​វិញ ដោយ​ក្តីមេត្តា​នេះឯង ។​

៥- មាន​បញ្ញា ៖ បើ​យើង​មាន​បញ្ញា នោះ​សេចក្តី​ក្រោធ​នឹងមិន​អាច​ចូលក្នុង​ខ្លួន​យើង​បានឡើយ ។ ក្នុងន័យនេះ​ចង់​មានន័យថា ត្រូវឱ្យ​យើង​រៀន​ស្វែងយល់​ពី​ដំណើរ​ជីវិត ព្រោះ​ពេលខ្លះ​អ្វីដែល​យើង​ចង់បាន​មិន​ប្រាកដថា​បាន​ដូច​ចិត្ត​ឡើយ ដោយពេល​ខ្លះ​ក៏បាន និង ពេលខ្លះ​ក៏​មិនបាន ហើយ​ពេលខ្លះ​ក៏​ជួប​រឿង​ល្អ និង ពេលខ្លះ​ក៏​ជួប​រឿង​មិនល្អ ដូច្នេះ​គួរ​កុំ​ទោមនស្ស​ជាមួយ​រឿង​អស់ទាំងនោះ បើកាលណា​យើង​ចេះ​យើង​នឹងមិន​ខឹង មិន​មួម៉ៅ ៕ សាកល

(​ប្រភព ៖ ដកស្រង់​ចេញពី​ថេរ​ដីកា​ខ្លះៗ​របស់​ព្រះ​ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព គង់នៅ​វត្ត​គល់​ទទឹង និង ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ តាមរយៈវីដេអូបង្ហោះលើហ្វេសប៊ុក)

អត្ថបទដោយ​៖ សាកល

អត្ថបទពេញនិយម

ចៃដន្យណាស់! តារា ៣ ដួងនេះ ដេញ​បានថ្ងៃ ខែ ​ឆ្នាំ រៀបការក្នុងខែវិច្ឆិកាជាប់​គ្នា​​
ផាន់​ ​ផាត់​ណា​ ​​ធ្វើពិធី​ចេញ​ខែ​កូនប្រុស​នៅ​ល្ងាច​នេះ​!​ ​
សូមកូនខ្មែរ មកស្គាល់ព្រះនាមព្រះមហាក្សត្រ និង ព្រះរាជនុវង្សានុវង្សខ្មែរ ២៤ ព្រះអង្គ នាបច្ចុប្បន្ននេះ
សោកសៅបំផុត! សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ​ស្ដេចយាងសោយទិវង្គតហើយ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

ពិតជា​ខ្លាំង​មែន! ​Samsung​ ​Galaxy​ ​ស៊េរី​ ​A​ ​នៅតែ​គ្រង​តំណែង​​ស្មា​ត​ហ្វូ​ន​ថ្នាក់​កណ្តាល​ ​លក់ដាច់​ ​និង ​គាំទ្រ​ច្រើនលើស​លប់​បំផុត​ប្រចាំឆ្នាំ​ ​២០១៩​

​ភ្នំពេញ​ថ្ងៃទី​ ​១៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០១៩ ​៖​ ​យើង​ហ៊ាន​និយាយ​យ៉ាង​ច្បាស់​ថា​ផលិតផល​ស្មា​ត​ហ្វូ​ន​ផ្សេង​ៗ​ទៀត ​ទោះបី​មាន​អ្វី​តោង​ក៏​តោង​មិន​ជាប់​ដែរ​ហើយក៏​មិន​អាចយ​ក​ឈ្នះ​ក្នុង​ការ​ដណ្តើម​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ ​Samsung​ ​Galaxy​ ​ស៊េរី​ ​A​ ​របស់​ក្រុ​ហ៊ុន​ ​សាម​សុង​ ​បាន​ដែរ​ ។ ​បើ​យើង​គិត​ចាប់ពី​ ​Samsung​ ​Galaxy​ ​ស៊េរី​...

អត្ថបទក្រុមហ៊ុន2 days ago

អធិប្បាយយ៉ាងក្បោះក្បាយពីលោក កៅ សីហា អ្នកដឹកនាំរឿង និង លោក យូ សុភា អ្នកនិពន្ធរឿង «រាជិនីភូមិគ្រឹះ»

យប់ម្សិល​មិញ​នេះ​ ​ទូរទស្សន៍​ហង្ស​មាស​ ​HDTV​ ​បាន​ធ្វើការ​ចាក់​ផ្សាយ​រឿង​ «​រាជិនី​ភូមិគ្រឹះ»​ ​ដូច​ ​ការសន្យា​ជាមួយ​មហាជន​ហើយ​ ​ហើយ​ក្នុង​នោះ​ ​យើង​ក៏​មើលឃើញ​ពី​សន្ទុះ​ក្នុង​ការ​គាំទ្រ​ការ​ ​ចាក់​ផ្សាយ​រឿង​ដ៏​ល្បី​មួយ​នេះ​យ៉ាង​គគ្រឹកគគ្រេង​ពី​បណ្ដា​អ្នកគាំទ្រ​ ​និង​ មហាជន​អ្នកទស្សនា​ ​តាម​គេហដ្ឋាន​ក៏ដូចជា​តាម​ផេ​ក​ផ្សាយ​ផ្ទាល់​ផ្លូវការ 24 ម៉ោង​របស់​ហង្ស​មាស​ផង​ដែរ​ ។​ ​វា​ហួសពី​ក្ដី​រំពឹង​មួយ​ដ៏​ខ្ពស់​របស់​អ្នកនាំ​រឿង​ ​និង​អ្នក​និ​ពន្ឋ​រឿង​ ​ដែល​ជា​ខ្សែភាពយន្ត​ភាគ​ដ៏​ល្បីល្បាញ​ ​មិនបាន​ធ្វើឲ្យ​បណ្ដា​អ្នកគាំទ្រ​...

អត្ថបទក្រុមហ៊ុន2 days ago

realme 5 និង realme 5Pro បង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា កន្ក្រាក់ចិត្តមហាជនយ៉ាងកប់ ព្រោះតែរូបរាងទាន់សម័យ ព្រមទាំងសមត្ថភាពពិសេស

វិស័យ​បច្ចេកវិទ្យា​នៅ​ប្រទេស​កម្ពុជា​កំពុង​បាន​នឹង​មានសន្ទុះ​យ៉ាង​ខ្លាំង​ស្ទើ​មិន​គួរឲ្យ​ជឿ​ ​ជាពិសេស​ទីផ្សារ​ស្មា​ត​ហ្វូ​ន​គឺ​មានការ​រីក​ចំរើន​ដែល​ជាផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុ​ញ​ ​និង​ ​លើកកម្ពស់​ជីវភាពរស់នៅ​របស់​យើង​ម្នា​ក់ៗឱ្យ​កាន់តែ​ងាយស្រួល​ថែម​មួយ​កម្រិត​ទៀត​ ។​ ​ដោយ​សង្កេតឃើញ​ពី​ភាព​រីកចម្រើន​ទាំងអស់​នេះ​ហើយ​ទើប​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ ​realme បានសម្រេច​ដំណើរការ​ទីផ្សារ​របស់​ពួកគេ​ ​និង​ ​សម្ពោធ​ផលិតផល​ថ្មី​ជាលើកដំបូង​នៅ​កម្ពុជា​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​នៅ​រាត្រី​ថ្ងៃសៅរ៍​ចុង​សប្តាហ៍​ននេះ​ ​ថ្ងៃទី​ ​១៦​ ​ខែ​ ​វិច្ឆិកា​ ​ឆ្នាំ២០១៩ នេះ​ ​នៅ​លើ​ម៉ូ​ឌែល​ថ្មី​និង​ទាន់សម័យ​ចំនួន ២ ម៉ូ​ឌែល​ ​គឺ​...

អត្ថបទក្រុមហ៊ុន2 days ago

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD​ និង ​ក្រុមហ៊ុន​ចែកចាយ TSNR DistributionCo., Ltd នឹងធ្វើ​យុទ្ធនាការ​សប្បុរសធម៌ 3L រដូវ​កាល​ទី ៤ ដល់​អង្គការ អាហ្វេស៊ីប កម្ពុជា​

​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុមហ៊ុន LION CORPORATION (THAILAND) LTD​និង​ក្រុមហ៊ុន​ចែកចាយ​TSNR DistributionCo., Ltd ដែលជា​ក្រុមហ៊ុន​ផលិត​នូវ​ទំនិញប្រើប្រាស់​ប្រកបដោយ​គុណភាព​ខ្ពស់ ថៃ​-​ជប៉ុន បាន​សហការគ្នា​បរិច្ចាគ​នូវ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល​និង​ស្បែកជើង​ប៉ា​តា ១១១ គូ ទៅ​ឲ្យ អាហ្វេស៊ីប កម្ពុជា...

អត្ថបទក្រុមហ៊ុន2 days ago

ធែល ថៃ កែវ សុបញ្ញា យក់ ដួងតារា និង ឌួង លីនដា នឹងប្រជ្រែងគ្នាដូចម្ដេចខ្លះក្នុងរឿង ‘‘រាជិនីភូមិគ្រឹះ’’ ?

ជា​ការពិត​ ​រាត្រី​ថ្ងៃនេះ​វេលា​ម៉ោង​ ​8​-​9​ ​យប់​ ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​ ​HDTV​ ​គឺជា​វេលា​ ​ជាក់លាក់​ដែល​ការ​ផ្សព្វផ្សាយ​រឿង​រាជិនី​ភូមិគ្រឹះ​ ​ដល់ម៉ោង​ថ្ងៃ​ចាក់​ផ្សាយ​ជូន​ទស្សនិកជន​ទស្សនា​ ​ដូច​ការសន្យា​ហើយ​។​ ​ ​ជា​រឿយ​ៗ​កន្លងមក​នេះ​ ​បណ្ដា​អ្នកគាំទ្រ​ ​រឿង​ខ្នាត​ធំ​របស់​ទូរទស្សន៍​ហង្ស​មាស​មួយ​នេះ​តែង​ទន្ទឹង​ ​រង់ចាំ​យ៉ាង​អន្ទះ​សារ​ ​ហើយ​ចង់​ដឹង​ថា​ ​ខ្សែរឿង​ដែល​ប្រជុំ​ដោយ​តារាចម្រៀង​កំ​ពូល​ៗ​របស់​ ​ផលិតកម្ម​ហង្ស​មាស​មួយ​នេះ​ ​ពោរពេញ​ដោយ​សកម្មភាព​ ​និង​ខ្លឹមសារ​បែប​ណាខ្លះ​?​...

អត្ថបទក្រុមហ៊ុន2 days ago

ដាក់ ម៉ៃឡូ ឲ្យកូនលោកអ្នកញ៉ាំនៅសាលារៀន ល្អបំផុតចំពោះសុខភាពរបស់ពួកគេ

ជា​ការពិត​ណាស់​ ​សុខភាព​ ​និង​សុខុមាល​ភា​ពកូន​ៗ​របស់​លោកអ្នក​សំខាន់​ជាង​អ្វី​ៗ​ទាំងអស់​ ​ដូច្នេះ​ ​មាតាបិតា​ ​អាណាព្យាបាល​គ្រប់រូប​ត្រូវតែ​ធានា​ឱ្យ​បាន​ថា​ ​កូន​ៗ​របស់​ខ្លួន​ទទួល​បាន​ ​ ​ ​ ​អាហារូបត្ថម្ភ​ត្រឹមត្រូវ​ជា​រៀងរាល់ថ្ងៃ​។​ ​អាហារ​ថ្ងៃត្រង់​នៅ​សាលារៀន​ ​គឺជា​ប្រភព​ថាមពល​ដ៏​សំខាន់​ ​និង​មិន​អាច​ខ្វះ​បាន​ ​ហើយ​ទាមទារ​ឱ្យ​មានការ​រៀបចំ​ទុកជាមុន​ឲ្យបាន​ល្អ​ ​ដើម្បី​ប្រាកដ​ថា​ ​កុមា​របា​នញុំា​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ ​ដើម្បី​ឱ្យ​ពួកគេ​មាន​ថាមពល​សិក្សា​ពេញមួយថ្ងៃ​។​ ការ​ជ្រើសរើស​អាហារ​ ​និង​ភេសជ្ជៈ​ប្រកបដោយ​សុខភាព​...

អត្ថបទក្រុមហ៊ុន3 days ago

មិនធម្មតា​!​ ​កំពូល​តារា​មនោសញ្ចេតនា​ ​ប៉ះ​កំពូល​តារា​ទឹកភ្នែក​ ​ក្នុង​របត់​រឿង​ភាគ​ថ្មី​មិនធ្លាប់​មាន​

​ត្រៀម​អារម្មណ៍​ទប់ទឹក​ភ្នែក​ឲ្យហើយ​ទៅ​ ​កំពូល​តារា​មនោសញ្ចេតនា​ទឹកភ្នែក​ពីរ​ដួង​គឺ​លោក​ ​ហ្សូ​ណូ​ ​និង ​អ្នកនាង​ ​សុគន្ធ​ ​និសា​ ​នឹង​មក​សាង​មនោសញ្ចេតនា​សោ​ក​សង្រែង​ឲ្យ​ទប់ទឹក​ភ្នែក​មិន​ជាប់​ក្នុង​រឿង​ ​‘​‘​រាជិនី​ភូមិគ្រឹះ​’​’​ ​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ ​ដែល​នឹង​ត្រៀម​ចាក់​ផ្សាយ​ជូន​ទស្សនា​ចាប់ពី​ ​ថ្ងៃទី 18​ ​ខែវិច្ឆិកា​ ​ឆ្នាំ 2019​ ​នេះ​តទៅ​ហើយ​ ​នៅ​រៀងរាល់ថ្ងៃ​ចន្ទ​ ​អង្គារ​ ​ពុធ​...

អត្ថបទក្រុមហ៊ុន5 days ago

ក្រុមហ៊ុន​ ​Huawei​ ​អំពាវនាវ​ឱ្យ​មាន​កិច្ចប្រឹងប្រែង​រួមគ្នា​ដើម្បី​បង្កើន​ល្បឿន​ឌីជីថល​ ​ភាវូបនីយកម្ម​អាស៊ាន​

​​ទីក្រុង​បាងកក​ប្រទេស​ថៃ​ថ្ងៃទី​ ​១៤​ ​ខែវិច្ឆិកា​ ឆ្នាំ​ ​២០១៩ ៖ ​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​ ​២០១៩​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ទីក្រុង​បាងកក​ ​លោក​ ​James​ ​Wu​ ​ប្រធាន​ក្រុមហ៊ុន​ ​Huawei​ ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​អំពាវនាវ​ឱ្យ​មានការ​ខិតខំ​រួមគ្នា​មួយ​នៅ​តាម​បណ្តា​ប្រទេស​និង​ឧស្សាហកម្ម​ ​ដើម្បី​ពន្លឿន​ឌីជីថល​ភាវូបនីយកម្ម​នៅក្នុង​អាស៊ាន​និង​ចាប់​យក​ឱកាស​ពី​បច្ចេកវិទ្យា​ ​5G​,​ ​Cloud​ ​និង​ ​AI​...

អត្ថបទក្រុមហ៊ុន5 days ago

មុខងារ​សំ​ខាន់​ៗ​ និង លក្ខណៈ​ពិសេស​ដ៏​អស្ចារ្យ​លើសគេ​ ​របស់​នាឡិកា​ដ៏​វៃឆ្លាត​បំផុត​ ​Samsung​ ​Galaxy​ ​Watch​ ​Active​ ​2​

​ភ្នំពេញ​ថ្ងៃទី​ ​១៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ ២០១៩ ​៖​ ​Samsung​ ​Galaxy​ ​Watch​ ​Active​ ​2​ ​គឺជា​កំពូល​នាឡិកា​ ​(​Super​ ​Smart​ ​Watch​)​ ​ដែល​មាន​ភាព​វៃឆ្លាត​ជាទីបំផុត​ជាមួយនឹង​មុខងារ​ដ៏​អស្ចារ្យ​ជាច្រើន​ដើម្បី​ជួយ​ឱ្យ​ទំនាក់ទំនង​ ​និង ​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​កាន់តែ​ងាយស្រួល​ជាមួយនឹង​កម្មវិធី​ក្នុង​ការ​ជួយ​តាមដាន​ស្ថានភាព​សុខភាព​​ ។​ កំពូល​នាឡិកា​...

អត្ថបទក្រុមហ៊ុន5 days ago

តារាស្រីជើងចាស់ ៤ ដួង ប៉ះគ្នាក្នុងនាមជាប្រពន្ធមានប្តីតែមួយ

ពិតជា​មិនធម្មតា​ទេ​រឿង​ភាគ​ខ្មែរ​មួយ​នេះ តារា​ស្រី​ជើងចាស់ ​៤​ ដួង​រួមមាន​អ្នកនាង ច​ន ​ច័ន្ទ​លក្ខិណា – លី​ម៉ា​រី​ណា – សូ​ដា​នី​តា – ស៊ិន​ ឧ​ត្ត​ម​ផល្លា​ នឹងត្រូវ​ប៉ះគ្នា​យ៉ាង​ស៊ីសាច់​ហ៊ុត​ឈាម​ក្នុង​ភ្លើងសង្គ្រាម​ស្នេហ៍​មាន​ប្តី​រួមគ្នា​ក្នុង​រឿង ​‘‘​រាជិនី​ភូមិគ្រឹះ​’’​ របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស​ ដែល​នឹង​ត្រៀម​ចាក់ផ្សាយ​ជូន​ទស្សនា​ចាប់ពី​ថ្ងៃទី ​18 ខែវិច្ឆិកា ឆ្នាំ...