ទៅកម្សាន្តនៅតេទឹកពុះ ចំណាយតែ ១៨ដុល្លារប៉ុណ្ណោះ ដើរលេងម៉ាសប្បាយ
ប្រសិនបើលោកអ្នក ពិបាករកកន្លែងលំហែរកាយនោះ គួរតែជ្រើសយកដំណើកម្សាន្ត វិលល្ងាច វិញម្តង គឺការធ្វើដំណើរទៅកាន់រមណីយដ្ឋានធម្មជាតិតេទឹកពុះ និង ជិះទូកលេងនៅទំនប់ស្ទឹងតាសាល នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពិតជាមិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។
ដំណើរកម្សាន្តនេះ រៀបចំដោយទេសចរណ៍ព្រៃភ្នំ-Forest Tour ដោយចេញដំណើរចំនួន ២ លើកគឺ លើកទី១ នៅថ្ងៃទី ៨ ខែមិនា ឆ្នាំ ២០២០ និង លើកទី២ ចេញដំណើរ នៅថ្ងៃទី ១៥ ខែមិនា ឆ្នាំ ២០២០ ដោយចំណាយក្នុងម្នាក់តែ ១៨ ដុល្លារប៉ុណ្ណោះ ទទួលបានសេវាកម្មដូចជា ទៅ ទស្សនាតេទឹកពុះ ដែលជាកន្លែងសក្តិសិទ្ធិដ៍អស្ចារ្យ និង អាថ៌កំបាំង ទឹកពុះដូចដាំទឹកនៅនឹងកំសៀវ សំបុត្រជិះទូកលេងកម្សាន្តលើផ្ទៃទឹកយ៉ាងធំដូចសមុទ្រ មើលទេសភាពដើមឈើដុះងាប់ក្នុងទឹក ទៅលេង កោះស្នេហ៍ និង ងូតទឹកលេងនៅទំនប់ស្ទឹងតាសាល ផងដែរ ។
ភ្ញៀវទេសចរទៅលេងនៅទីនោះទទួលបាន អាហារពេលព្រឹក អាហារថ្ងៃត្រង់ ទឹកសុទ្ធ កូកា និង ថតរូប ជាមួយទេសភាពដ៏ស្រស់ស្អាត ថតដោយអ្នកជំនាញថតរូបពិសេស និង ធ្វើដំណើរជាមួយរថយន្តក្រុង ទាំងទៅ ទាំងមក ដោយមានផាសុខភាព ទៀតផង ។ ប្រសិនបើអស់លោកអ្នកមានការចាប់អារម្មណ៍ អាចទាក់ទងទៅកាន់ លេខទូរស័ព្ទនេះ៖ ០១២ ៤១៦ ២៨៩ /០៨១ ៦២៦ ៥២២ ៕