តោះ! ជិះម៉ូតូផ្សងព្រេងកាត់តាមខេត្តចំនួន ៦ ទៅព្រំដែនខ្មែរ-ថៃ
ប្រសិនបើលោកអ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង ជាមួយធម្មជាតិនោះ គួរតែជ្រើសរើសដំណើរផ្សងព្រេងជាមួយក្រុម My Adventure Drive នឹងរៀបចំម៉ូតូផ្សងព្រេង Moto Adventure រយៈពេល ៤ ថ្ងៃ ៣ យប់ ចាប់ពី ថ្ងៃទី ៩-១២ ខែមេសា ឆ្នាំ ២០២០ តាមព្រំដែនខ្មែរថៃ ដោយកាត់តាមខេត្តចំនួន ៦ ។
លោក ហ៊រ ហេន អ្នករៀបចំដើរផ្សងព្រេងដោយ ម៉ូតូ របស់ My Adventure Drive នេះ បានឱ្យដឹងថា ដំបូងយើងចេញដំណើរក្នុងទិសដៅពីរាជធានីភ្នំពេញ-កណ្តាល -កំពង់ឆ្នាំង-ពោធិ៍សាត់ (ភ្នំចិនយំ- ភ្នំ១០០៥ -ថ្មដា)-ទៅ ខេត្តកោះកុង ដោយ ជិះបន្តតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ទៅកាន់ក្រុងខេមរភូមិន ខេត្តកោះកុង និង កាត់តាមខេត្តកំពង់ស្ពឺ ត្រឡប់មកកាន់ភ្នំពេញវិញ ។
ក្នុងសកម្មភាព ងូតទឹកជ្រោះ ជ្រលងដងអូរ មើលទេសភាពតាមដងផ្លូវ យើងគេងបោះតង់ ចងអង្រឹងតាមតំបន់ធម្មជាតិនានា រៀនសូត្រពីតំបន់ធម្មជាតិ ចែករំលែកបទពិសោធន៍ ចូលរួមការពារ រក្សាធម្មជាតិ ។ ល។ ប្រសិនបើបងប្អូនមានការចាប់អារម្មណ៍ ចង់ទៅធ្វើដំណើរផ្សងព្រេង ជាមួយម៉ូតូ អាចទាក់ទង តាមរយៈលេខទូរសព្ទ ០១៥ ៨៧៩ ៧០៩ /០៧៧ ៥៥៧ ៦៧៦ ៕