ចាំបាច់ទៅឆ្ងាយអី នៅត្រឹមគីរីរម្យ ក៏មានរីស៊តស្អាត និង មានកន្លែងលេងច្រើនទៀត
កន្លងមកអ្នកដែលមានបំណងចង់សម្រាកលម្ហែអារម្មណ៍ ឬ ចង់ធ្វើវិស្សមកាលរយៈពេលខ្លីមួយ តែងតែខ្វាយខ្វល់ស្វែងរកទីកន្លែងណាដែលមានទេសភាពស្អាតៗ ជាប់តំបន់ភ្នំ ទឹកជ្រោះជ្រលងដងអូរ មានជំនោរខ្យល់អាកាសល្អបរិសុទ្ធ និង ព្រៃព្រឹក្សា ដើម្បីឱ្យខ្លួនមានអារម្មណ៍ស្រស់ស្រាយឡើងវិញ ហើយប្រាកដណាស់ប្រិយមិត្តនឹងគិតដល់ខេត្តកំពតមុនគេ ព្រោះក្នុងខេត្តនេះមានសក្កានុពលទេសចរណ៍ធម្មជាតិស្រស់ស្អាតជាច្រើនកន្លែង ។
យ៉ាងណាមិញមិនមែនមានតែនៅខេត្តកំពតមួយទេ ដែលមានតំបន់ទេសចរណ៍ធម្មជាតិ និង មានរីស៊តស្អាតដូចការរៀបរាប់នោះ នៅត្រឹមខេត្តកំពង់ស្ពឺយើងចេញតែពីភ្នំពេញបន្តិចនេះក៏មានរីស៊តទំនើប និង ទាន់សម័យ ប្រកបទៅដោយសម្រស់ធម្មជាតិឥតបី និង កន្លែងឱ្យលម្ហែជាច្រើន មិនចាញ់រីស៊តមួយចំនួនដែលនៅខេត្តកំពតនោះដែរ ។
រីស៊តមួយកន្លែងនេះមានឈ្មោះថា Kirirom hill side resort ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ នៅជាប់ជើងភ្នំ ឡើងទៅគីរីរម្យ ចំងាយតែ ៩ គីឡូម៉ែត្រពីផ្លូវជាតិប៉ុណ្ណោះ ។ បើតាមអ្នកគ្រប់គ្រងបានឱ្យដឹងថា នៅ Kirirom hill side resort នេះ មានកន្លែងសម្រាប់កម្សាន្តជាច្រើនសម្រាប់ភ្ញៀវ ដូចជា កន្លែងថតរូបមានទេសភាពស្រស់ស្អាតជាច្រើនកន្លែង ហើយភ្ញៀវទេសចរក៏សម្រាក់លម្ហែដោយការហែលទឹកលេងនៅអាងសិប្បនិមិត្តយ៉ាងសប្បាយ ជាមួយការជិះកង់ ជិះរ៉ក លេងបាល់ទាត់ បាល់ទះ បាល់បោះ បាញ់ធញនូ និង ជិះទូកកៃយ៉ាក់លេងយ៉ាងសប្បាយនៅព្រែកជីកដែលមានសម្រស់ធម្មជាតិព្រៃព្រឹក្សាអមសងខាងយ៉ាងស្រស់ស្អាតទៀតផង ។
សម្រាប់ការតម្លៃបន្ទប់ស្នាក់នៅកាន់តែពិសេស នៅ Resort នេះ មានបែងចែកជាប្រភេទបន្ទប់ចាប់ពី ៥០ ដុល្លារឡើងទៅ ដែលជាប្រភេទបន្ទប់ផ្ទះល្វែងថ្ម និង មានជាប្រភេទបឹងហ្គាឡូផ្ទះឈើ ដែលតម្លៃចាប់ពី ៥៥ ដុល្លារ ដល់ ១៦០ ដុល្លារ ។ សម្រាប់អ្នកដែលចង់ទៅលេងជាលក្ខណៈក្រុមអាចស្រាក់គ្នាស្នាក់រើសយកប្រភេទវីឡា ដែលមានតម្លៃ ២២០ ដុល្លារ និង ផ្ទះដើមឈើ ២៦០ ដុល្លារ ដែលតម្លៃនេះមានផ្តល់ជូនជាមួយអាហារពេលព្រឹក និង លេងកីឡាជាច្រើនទៀត ។ កាន់តែពិសេសលោកអ្នកក៏អាចជ្រើសយកការបោះតង់សម្រាក កម្សាន្តអារម្មណ៍ជាមួយនឹងការស្តាប់សូរតន្ត្រីធម្មជាតិពេលយប់ក៏បានផងដែរ ។
តោះ! ចុងសប្តាហ៍ក៏បាន ឱកាសចូលឆ្នាំថ្មីខាងមុខនេះក៏បាន ណាត់គ្នាឈុតធំទៅសម្រាប់អ្នកដែលខ្ជិលទៅទីណាឆ្ងាយ នៅតែត្រឹម Kirirom hill side resort ផ្លូវឡើងទៅឧទ្យានជាតិគីរីរម្យនេះក៏បានដែរ ព្រោះមានសេវាកម្មកម្សាន្តមួយកំផ្លេចកំពុងរង់ចាំស្វាគមន៍លោកអ្នក ។ អាចទំនាក់ទំនងតាមទូរស័ព្ទ 015 88 6000 / 012 798 798 ៕