ភ្នំវាលយ៉ាក់កង់ក្រៀវ កន្លែងកម្សាន្តបែបធម្មជាតិថ្មី កំពុងលាក់ខ្លួននៅក្នុងឧទ្យានជាតិវិរជ័យ
ប្រសិនបើលោកអ្នកចាប់អារម្មណ៍ចូលចិត្តដំណើរកម្សាន្តជាមួយធម្មជាតិ គួរតែចំណាយពេលវេល ៣ ថ្ងៃ ២ យប់ នោះនឹងបានសប្បាយរីករាយ ជាមួយធម្មជាតិដ៏ស្រស់បំព្រងនាតំបន់ភ្នំវាលយ៉ាក់កង់ក្រៀវ នៅឧទ្យានជាតិវិរជ័ ខេត្តរតនគិរី ។
កាលពីពេលថ្មីៗនេះ មន្រ្តីឧទ្យានុរក្សផ្នែកនាំភ្ញៀវទេសចរណ៍នៃមន្ទីរបរិស្ថាន ខេត្តរតនគិរី បាននាំភ្ញៀវទេសចរចំនួន ២ នាក់ ប្រុស ១ នាក់ ស្រី ១ នាក់ មកពីប្រទេស អាល្លឺម៉ង់ ចូលទៅទស្សនាកម្សាន្តនៅភ្នំវាលយ៉ាក់កង់ក្រៀវ នៅឧទ្យានជាតិវិរជ័យ ខេត្តរតនគិរី ចំនួន ៣ ថ្ងៃ ដោយធ្វើដំណើរកាត់ព្រៃជ្រលងដងអូរ គយគន្ធព្រៃប្រឹក្សា ធម្មជាតិយ៉ាងស្រស់បំព្រងនៅទីនោះ ។
នៅក្នុងដំណើរកម្សាន្តទេសចរណ៍ បានឃើញសត្វទោច ស្វាព្រាហ្មណ៍ ខ្លែង កេងកង សត្វ កម្រៗជាច្រើនទៀត និង បានស្គាល់ពីជីវភាព និង ការរស់របស់បងប្អូនជនជាតិភាគតិច ព្រមទាំងអាចភ្លក់ស្រាពាងជាមួយបងប្អូនជនជាតិ និង បានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ។ ប្រសិនបើភ្ញៀវទេសចរចាប់អារម្មណ៍អាចទាក់ទង មន្ទីរបរិស្ថាន ខេត្តរតនគិរី តាមរយៈលេខទូរសព្ទ ០៩៧ ៣៣៣ ៤៧ ៧៥ /០៩៧ ៧៣ ០០ ៩៧៩ ៕