កោះស្មាច់ វាលខ្សាច់សក្បុស អាចបោះតង់ ស្ទូចត្រី មើលផ្កាថ្ម យ៉ាងរីករាយ
កោះស្មាច់ ជាដែនកោះដ៏ស្រស់ត្រកាលមួយ ដែលភ្ញៀវទេសចរទាំងឡាយកម្របានទៅដល់ណាស់ កោះនេះ មានទីតាំងស្ថិតនៅក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រហែល ១៤៨ គីឡូម៉ែត្រ ពីរង្វង់មូល ខេត្តកោះកុង ។ កោះស្មាច់ ជាកោះមួយ នៅដាច់ស្រយាល ពីដែនកោះដទៃដែទៀត បើចង់ធ្វើដំណើរទៅកម្សាន្តនៅទីនោះ លោក អ្នកត្រូវចំណាយពេលប្រហែល ២០ នាទីដើម្បីធ្វើដំណើរពីកោះស្តេច ទៅកាន់កោះស្មាច់នោះ តាមរយៈការជិះទូក។ នៅលើកោះនោះ ស្ទើរតែគ្មានមនុស្សរស់នៅ វាខុសពីកោះស្តេច ដែលមានសហគមន៍ប្រជាពលរដ្ឋដ៏ធំមួយរស់នៅទីនោះ ។
ដើម្បីធ្វើដំណើរទៅដល់ទីតាំងនៃរមណីយដ្ឋានកោះស្មាច់នោះ ភ្ញៀវទេសចរមិនមានការធ្វើដំណើរដោយថ្មើរជើងនោះទេ តែត្រូវធ្វើដំណើរឆ្លងទឹក រឺ ក៏ជិះទូក ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរមិនទាន់អាចធ្វើការចតនៅរមណីយដ្ឋានផ្ទាល់បានទេ ។ កោះស្មាច់ជាប្រភេទរមណីយដ្ឋាន ដែនកោះ និង ឆ្នេរសមុទ្រ ចំណុចសំខាន់ៗ ដែលមានភាពទាក់ទាញនៃរមណីយដ្ឋានកោះស្មាច់ គឺកោះនេះ អាចធ្វើឱ្យភ្ញៀវទេសចរមានការចាប់អារម្មណ៏យ៉ាងខ្លាំងក្នុងការ លេងទឹក ឬ ហែលទឹក បោះជំរុំ ឬ បោះតង់ ឆ្នេរសមុទ្រ ជិះទូក ស្ទូចត្រី និង មានកន្លែងកម្សាន្តផ្សេងៗទៀត ។
សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានកោះស្មាច់ គឺ មានខ្យូសអង្គុយ រឺ ក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ ។ ក្រៅពីនេះ រមណីយដ្ឋានកោះស្មាច់ ក៏មានកន្លែងកម្មង់អាហារ រឺ កន្លែងលក់អាហារ ប៉ុន្តែសម្រាប់អាហារដ្ឋាន និង ភោជនីយដ្ឋានពុំទាន់មាននៅឡើយទេ ។ សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានកោះស្មាច់ពុំទាន់មានផ្ទះសំណាក់ និង សណ្ឋាគារនៅឡើយទេ ។ បើភ្ញៀវទេសចរ ចង់ទៅលំហែរកាយ នៅកោះស្មាច់នោះ អាចទាក់ទងតាមលេខទូរស័ព្ទទាំងនេះ ៖០៩៥ ៣៣៣ ៧៩៩/ ០១០ ៦៥៥ ១៥៧ ៕
(រូបថតៈ សំរិទ្ធិ – កោះស្មាច់)