មានទៅអស់អីប៉ុន្មាន! រៃលុយគ្នាតែម្នាក់តិចៗមក ទៅដេកជុំគ្នា ផ្ទះលម្ហែមួយទាំងមូលមាត់ព្រែកកំពត
ធ្លាប់ដែលគិតអត់ថាថ្ងៃណាមួយបបួលមិត្តភក្ដិមួយក្រុមទៅគេងមាត់ព្រែក មើលទេសភាព អាំងសាច់ញ៉ាំ ចាក់តន្ត្រីសប្បាយៗរំសាយស្ត្រេចចោលម្ដង? បើធ្លាប់គិតសូមបញ្ឈប់ការគិតហើយមកធ្វើវាឱ្យក្លាយជាការពិតទៅ ។
ផ្ទះលម្ហែជាប់មាត់ព្រែកខេត្តកំពត គឺជាទីកន្លែងដ៏ល្អបំផុតដែលអ្នកអាចជួបជុំមិត្តភក្ដិ គ្រួសារ និងមនុស្សជាទីស្រឡាញ់ សម្រាប់គេងស្នាក់សម្រាកលម្ហែកាយ គេងស្ដាប់សំឡេងទឹករលក យប់ឡើងមើលអំពែក និងសកម្មភាពសប្បាយផ្សេងៗទៀត ។ បើតាមគណនីហ្វេសប៊ុក សុក សុវិសិទ្ធ បានឱ្យដឹងថាផ្ទះលម្ហែជាប់មាត់ព្រែកកំពត អាចគេងបានគ្នា ៨នាក់ មានសម្ភារៈសព្វគ្រប់ក្នុងផ្ទះ អាចចម្អិនអាហារ មានកន្លែងអង្គុយមើលទេសភាព យ៉ាងស្រស់ត្រកាល ។
ចំពោះតម្លៃវិញ ១២០ដុល្លារក្នុង ១យប់ ។ ដើម្បីលម្អិតសូមទាក់ទងទៅកាន់លេខ 015 456706 ៕