រកនឹកកន្លែងដើរលេងថ្មីមិនឃើញ អាចទៅបោះតង់នៅ Resort ឆ្នេរកោងកាង ដឹងតែប្លែកអារម្មណ៍ហើយ
អ្នកដែលនិយមលម្ហែកាយ តាមបែបធម្មជាតិ ពិតជាមានការចាប់អារម្មណ៍មិនខាន កាលបើបានទៅសម្រាកលម្ហែកាយ នៅ Resort ឆ្នេរកោងកាង ម្តងហើយនោះ ។ ទីនោះមានខ្យល់អាកាសល្អបរិសុទ្ធ ព្រៃកោងកាង និង ឆ្នេរខ្សាច់យ៉ាងសរក្បុសគួរជាទីចាប់អារម្មណ៍ ។
Resort ឆ្នេរកោងកាង ជារមណីយដ្ឋានដែលគាំទ្រទាំងស្រុងក្នុងការថែរក្សាបរិស្ថាន មានទឹកសមុទ្រខៀវស្រងាត់ កន្លែងស្នាក់នៅតាមបែបធម្មជាតិ មានទីធ្លាធំទូលាយ សំរាប់បោះតង់ អាំងសាច់ និង ភ្លើងបំភ្លឺពាសពេញរមណីយដ្ឋាន ឆ្នេរខ្សាច់សក្បុស គ្មានថ្មមុតជើង ទឹកសមុទ្រស្អាតជំរាលរាក់ស្មើមិនបង្កគ្រោះថ្នាក់ មានគ្រឿងសមុទ្រស្រស់ៗជាច្រើនប្រភេទ ដែលអ្នកនេសាទរកបានថ្មីៗនៅទីនោះផ្ទាល់ ។ Resort ឆ្នេរកោងកាង ជាទីកន្លែងដែលមានបរិយាកាសស្ងប់ស្ងាត់ គយគន់សម្រស់ថ្ងៃលិចដ៏ស្រស់ស្អាតបំផុត ដែលមិនធ្លាប់មានពីមុនមក ទីធ្លារធំទូលាយសំរាប់ចតឡាន និង ម៉ូតូ ស្រូបយកខ្យល់អាកាស ស្ទូចត្រី និង មុជទឹកកម្សាន្តដ៏រីករាយ ។
Resort ឆ្នេរកោងកាង មានទីតាំង ស្ថិតនៅ ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលចម្ងាយត្រឹមតែ ២៥ គីឡូម៉ែត្រ ពីចំណុចផ្លូវបំបែកស្រែអំបិលនិង ចម្ងាយ ១៧០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។ ប្រសិបើ លោកអ្នកចាប់អារម្មណ៍ចង់ទៅសម្រាកលំហែរកាយនៅ Resort ឆ្នេរកោងកាង សូមទំនាក់ទំនង តាមរយះលេខទូរស័ព្ទ ០១៦ ២៣៥ ២៧៥ / ០១០ ៧៩៦ ៨៩៩ ៕