ទៅលេងចំការខ្នុរខេត្តប៉ៃលិន ថតស្ទីលទាំងនេះ ដឹងតែគេចុចបេះដូងព្រាត
ភូមិកូឡាចំការខ្នុរ Resort ជារមណីយដ្ឋានមួយទើបលេចរូបរាងឡើងនៅក្រុងប៉ៃលិន នៃទឹកដីត្បូងពេជ្រដ៏ល្បីរបស់ប្រទេសកម្ពុជា បាន និង កំពុងបង្អួតសម្រស់យ៉ាងទាក់ទាញមិនចាញ់តំបន់ទេសចរណ៍នានាក្នុងប្រទេស និង ក្រៅប្រទេសប៉ុន្មានឡើយ ។
នៅទីនោះមានលក្ខណៈអំណោយផលយ៉ាងល្អសម្រាប់អ្នកចង់ដើរកម្សាន្តជាលក្ខណៈឯកជន ឬ គូស្នេហ៍ ព្រោះមានផ្ទះស្នាក់នៅសង់ដាច់ពីគ្នាមានបន្ទប់គេងមួយ បន្ទប់ទឹកមួយ នៅក្បែរនឹងជើងភ្នំឫស្សី និង មានអាហារដ្ឋានផងដែរ ។ អ្វីដែលជាចំណុចដ៏ទាកទាញនោះ គឺរមណីដ្ឋានថ្មីនេះហ៊ុមព័ទ្ធទៅដោយទឹកជ្រោះ ដងអូរ និង ព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង ដែលអាចឱ្យអ្នកកម្សាន្តបោះបង់នៅប្របនឹងដងអូរ គេងស្ដាប់សំឡេងទឹកហូរយ៉ាងពីរោះរណ្ដំបានទៀតផង ។
អ្វីដែលពិសេស អ្នកកម្សាន្តក៏អាចថតរូបផ្ដិតយកទិដ្ឋភាពពីជ្រុងណាក៏បាននៃ Resort ព្រោះសុទ្ធសឹងតែបង្ហាញឱ្យឃើញពីទេសភាពយ៉ាងស្រស់បំព្រងនៃធម្មជាតិ និង ការតុបតែងលម្អបន្ថែមពី Resort ដែលធ្វើរូបថតចេញមកត្រូវចិត្ត ។ បានទៅដល់ទឹកដីត្បូងពេជ្រ ភូមិកូឡាចំការខ្នុរ Resort នេះហើយ បើគ្រាន់តែថតសែលហ្វីធម្មតាៗពេកដូចជាគ្មានន័យនោះទេ នេះគឺជាជ្រុង និង ស្ទីលថតរូបម្នាក់ឯង ប្លង់ស្អាតៗ គួរឱ្យចាប់អារម្មណ៍ របស់អ្នកទេសចរបានទៅលេង៖
រូបភាព៖ Susdey