ណាត់ Crush ទៅមើលទេសភាពនាពេលព្រឹកព្រលឹមនៅ «ស្ទឹងពពក» ស្អាតកប់សារី
ខេត្តកោះកុង ជាខេត្តមួយដែលមានតំបន់ទេសចរណ៍គួរឱ្យទាក់ទាញក្រៃលែង មិនថាមាត់ឆ្នេរស្រស់ស្អាត ទឹកសមុទ្រថ្លាឆ្វេងភ្លឺឆ្លុះឃើញខ្សាច់សក្បុស ខ្យល់អាកាសល្អបរិសុទ្ធគួរឱ្យចង់គយគន់ ទាក់ចិត្តភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិឱ្យមកទស្សនា ស្រូបយកភាពស្រស់ស្រាយមិនចេះជិនណាយ បោះបង់ចោលអស់ភាពហត់នឿយពីការងារ ។
ដោយឡែកបើយើងក្រឡេកទៅមើលតំបន់ទេសចរណ៍ «ស្ទឹងពពក» ដែលជាតំបន់ទេសចរណ៍ទើបបង្កើតថ្មីៗស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង មានទេសភាពល្អល្អះពេកក្រៃ ទាំងព្រៃព្រឹក្សាអ្នកតាវល្លិ៍តូចធំ បើឡើងទៅដល់កំពូលភ្នំ អាចមើលឃើញពពកហោះរសាត់ដាច់កន្ទុយភ្នែក ប្រៀបដូចជាឋានសួរលើដីបង្កើតចំណីចក្ខុភ្ញៀវទេសចរឱ្យតាមគយគន់ដិតដាននូវទេសភាពដ៏ស្រស់ត្រកាលមួយនេះមិនអាចបំភ្លេចបាន ។
ជាពិសេស តំបន់ទេសចរណ៍ «ស្ទឹងពពក» កាន់តែមានទេសភាពគួរឱ្យចង់គយគន់បំផុត គឺនៅពេលព្រឹកព្រលឹម ហើយភ្ញៀវទេសចរដែលធ្លាប់បានទៅដល់ទីនោះ ច្បាស់ជាចងចាំនូវខ្យល់អាកាសដ៏ស្រស់ថ្លា អារម្មណ៍ស្រស់ស្រាយបំបាត់អស់ទុក្ខកង្វល់ ។ នេះជាទិដ្ឋភាពខ្លះនៃតំបន់ទេសចរណ៍ «ស្ទឹងពពក» នាពេលព្រឹកព្រលឹម ៖
រូបភាព៖ River Cloud Stueng PorPok