នៅបាត់ដំបងយើងហ្នឹង! ផ្ទះផ្កាបាណន់ មានផ្ការីកចម្រុះពណ៌ស្រស់ស្អាតឥតបី ដូចសួនសួគ៌ាក្រោមមេឃ
ពេលចង់លម្ហែកាយ កម្សាន្តអារម្មណ៍ ស្របយកខ្យល់អាកាសល្អបរិសុទ្ធ និង ក្លិនផ្កា មិនដឹងថាគួរទៅកម្សាន្តនៅទីកន្លែងណាល្អមែនទេ? ឈប់គិតសូញសាញទៀតទៅ កន្លែងចាស់កែមុខមាត់ថ្មីក្នុងទឹកដីបាត់ដំបង មិនថាតែអ្នកនៅក្នុងខេត្តទេ ទោះបីនៅខេត្តណាក៏អាចទៅបានដែរ នោះគឺផ្ទះផ្កាបាណន់ ឬ ផ្ទះផ្កា Begonia គឺជាទីឋានមនោរម្យបំផុតសម្រាប់កម្សាន្តលម្ហែកាយ និង ស្រូបយកខ្យលអាកាស ស្រង់ក្លិនក្រអូននៃផ្កាចម្រុះពណ៌ ។
បើតាមទំព័រហ្វេសប៊ុកឈ្មោះ Phab Sunda បានបង្ហាញថា ផ្ទះផ្កាបាណន់ ឬ ផ្ទះផ្កា Begonia មានទីតាំងនៅជាប់នឹងចំការទំពាំងបាយជូរ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលពេលនេះគេបានផ្លាស់ប្តូរមុខមាត់ថ្មី ជាមួយនឹងការរៀបចំតុបតែងបែបអឺរ៉ុប ដាំផ្កាស្រស់ចម្រុះពណ៌រីកដេរដាសពេញសួន មើលទៅដូចសួននៅឋានសួគ៌ាក្រោមមេឃដូច្នោះដែរ ។
ទីតាំងសួននេះ អ្នកកម្សាន្តមិនត្រឹមតែអាចទៅលម្ហែអារម្មណ៍ និង អាចផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍ថែមទៀងផង ពិតជាពិសេសណាស់ ។ គួរឱ្យដឹងដែរថា ផ្ទះផ្កាបាណន់ ឬ ផ្ទះផ្កា Begonia នេះមានទីតាំងជាក់ស្តែងនៅក្បែរចំការទំពាំងបាយជូរតាមផ្លូវបាណន់ ស្ថិតនៅក្នុងភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ តោះទស្សនារូបភាព និង ទេសភាពស្អាតៗនេះទាំងអស់គ្នា ៖
ប្រភពរូប ៖ ហ្វេសប៊ុក Phab Sunda