បានទៅលេងតាកែនកោះស្លា កុំភ្លេចទៅភ្លក់ផ្លែឈើហូបផ្លែនៅសហគមន៍សួនសម្បូរសប្បាយ
សហគមន៍សួនសម្បូរសប្បាយ ជាសួនសកសិកម្ម បន្លែផ្លែឈើ ដំណាំហូបផ្លែជាច្រើនប្រភេទ ដែលស្ថិតក្រោមការជួយជ្រោមជ្រែងបណ្តុះបណ្តាលកសិករ ដោយអង្គការសេដាក់ សំដៅឱ្យកសិករចេះដាំដំណាំបែបធម្មជាតិបម្រើទីផ្សារ ចូលរួមលើកកំពង់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ផង ។
ម៉្យាងវិញទៀត សហគមន៍សួនសម្បូរសប្បាយ ក៏បាននាំភ្ញៀវទេសចរដែលចូលចិត្តទស្សនា និង ចូលចិត្តជាមួយដំណាំកសិកម្មឱ្យទទួលយកនូវបទពិសោធនៃការដាំដុះបែបធម្មជាតិគ្មានជាតិគិមី ព្រមទាំងបានទទួលទាននូវបន្លែផ្លែឈើធម្មជាតិពិតៗផងដែរ ។
លោក គីម ឆែ មន្ត្រីររបស់អង្គការសេដាក់ បានឱ្យដឹថា សហគមន៍សួនសម្បូរសប្បាយ មានបីកន្លែង ទី ១ នៅខេត្តតាកែវ ទី ២ នៅបាត់ដំង និង ទី ៣ ស្ថិតនៅក្នុងភូមិមនោសុខ ឃុំតាកែវ ស្រុកឈូក ខេត្តកំពត ដែលនៅទីនេះ យើបានជួយសហគមន៍សំដៅលើដំណាំទុរេន ដំណាំបន្លែ និង ដំណាំផ្សេង ១០ មុខផ្សេងទៀត ដើម្បីធ្វើការទាក់ទាញទេសចរណ៍ចង់មកកាន់ទីនេះ និង ធ្វើឱ្យប្រជាសហគមន៍សួនសម្បូរសប្បាយផង ។
កាលពី ឆ្នាំ ២០១៩ ជាឆ្នាំដែលយើងបានយកចិត្តទុកដាក់ច្រើនលើការដឹកនាំរៀបចំឱ្យមានសហគមន៍កសិដ្ឋានចំនួន ២ កន្លែងដែលមានការចូលរួមពីអ្នករស់នៅទីក្រុង ។ យើងបានសម្រេចកិច្ចការច្រើនក្នុងការរៀបចំសហគមន៍នេះ ។ តែក៏នៅមានកិច្ចការច្រើនបន្តទៀតនៅ ឆ្នាំ ២០២០ ជាពិសេសការរៀបចំសហគមន៍ឱ្យទៅជាកន្លែងសម្បូរពណ៌បៃតងគ្រប់រដូវគ្រប់កន្លែងដោយសម្បូរកសិផលជាពិសេសបន្លែផ្លែឈើ និង ត្រី និង ជាកន្លែងសម្រាប់រៀនសូត្រ និង ជួបជុំគ្នាសម្រាកកំសាន្តតាមបែបធម្មជាតិ ។
ការចូលរួមរបស់ប្រជាពលរដ្ឋនៅទីក្រុងដើម្បីលើកស្ទួយវិស័យកសិកម្មខ្មែរ និង ការងារនៅតាមជនបទជាកត្តាចាំបាច់ក្នុងការកសាងកម្ពុជាមួយដែលមានភាពសម្បូរសប្បាយទាំងអស់គ្នា។ បើលោអ្នកចាប់អារម្មណ៍ សូមទាក់ទងមកលោក គីម ឆែ ០១៧ ៣៥១ ៧៦៣ និង លោក វិចិត្រ ០៨៥ ៤៩ ៤០ ០៨ /០៧០ ៥១៥ ៦៥៧ ៕
Это фантастика, как трахаются эти трансы Красноярска https://sexanketa24.com/transy.html , они же не обычные кроссдрессеры. Знают, как ублажить мужика. Даже shemale там есть, приходи и выбери себе интим по вкусу.