ទឹកធ្លាក់អូរតាំកន នៅមណ្ឌលគិរី ទេសភាពស្អាត តែមិនទាន់មានអ្នកស្គាល់ច្រើន (វីដេអូ)
ភ្ញៀវទេសចរ ភាគច្រើន នៅពេលបានទៅដល់ខេត្តមណ្ឌលគិរីហើយ មិនសូវមានការចាប់អារម្មណ៍ ទឹកធ្លាក់អូរតាំកន នេះឡើយ ។ ទីកន្លែងទេសចរណ៍ធម្មជាតិមួយនេះគឺនៅឆ្ងាយពីតំបន់ទេសចរណ៍នានាក្នុងទឹកដីខេត្តមណ្ឌលគិរី ពិសេសជាងនេះទៅទៀតគឺយើងត្រូវចំណាយពេលវេលាយូរក្នុងការធ្វើដំណើរទៅដល់រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះ ។
ប្រសិនបើភ្ញៀវទេសចរចង់ទៅលំហែកាយនៅទីនោះ ត្រូវ ចេញពីទីរួមខេត្តមណ្ឌលគិរី មានរយៈពេលប្រហែល១ម៉ោងកន្លះ ទៅកាន់ ស្រុកពេជ្រាដា រួចបន្តដំណើរទៅកានប៉ុស្តិ៍៧ នឹងបានទៅដល់ ទឹកធ្លាក់អូរតាំកន ដែលនៅក្បែរនោះ ។
មានភ្ញៀវទេសចរតិចតូចណាស់ ដែលបានទៅដល់រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះ នៅទីនោះមានទឹកធ្លាក់ដ៏ស្រស់ស្អាត ទេសភាពធម្មជាតិយ៉ាងស្រស់បំព្រង គួរជាទីត្រេកត្រអាល ។ ទឹកធ្លាក់អូរតាំកននេះ មានកំពស់ទឹកធ្លាក់រហូតដល់ទៅ ៨ ម៉ែត្រ មុខកាត់៨ ម៉ែត្រ ស្ថិតនៅ ក្នុងឃុំ ប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ៕
(វីដេអូ៖ សាយ សំអាល់ )