សួនឧទ្យាន សម្បត្តិ មុន្នីឧត្តម នៅមណ្ឌលគិរី មានទេសភាពទាក់ទាញខ្លាំង
ពេលនេះ ខេត្តមណ្ឌលគិរី បានក្លាយទៅជាគោលដៅទេសចរណ៍ធម្មជាតិ ដ៏សំខាន់មួយ ដែលភ្ញៀវទេសចរទាំងឡាយមិនត្រូវមើលរំលងឡើយ ។ រីសត ថ្មីៗ បានរីកដូចផ្សិត ដើម្បីបម្រើសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ ដែលបានចូលទៅសម្រាកលំហែកាយ នៅខេត្តភូមិភាគឥសាន្ត ដែលសម្បូរទៅដោយ ទេសភាពធម្មជាតិប្លែកៗជាច្រើន ។
លោក សម្បត្តិ មុន្នីឧត្តម ជាម្ចាស់ សួនឧទ្យាន សម្បត្តិ មុន្នីឧត្តម បានឱ្យដឹងថា រីសតរបស់លោក ទើបតែបើកថ្មី ដែលកំពុងមានប្រជាប្រិយភាព ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យទៅ សម្រាកលំហែកាយ នៅទីនោះយ៉ាងសប្បាយរីរាយ ។ នៅសួនឧទ្យាន សម្បត្តិ មុន្នីឧត្តម លោក អ្នកនឹងមានអារម្មណ៍ប្លែកជាមួយ សួនផ្កាចំរុះពណ៌យ៉ាងស្រស់ស្អាត រងចាំស្វាគមន៍ ។ ក្រៅពីនេះភ្ញៀវទេសចរអាចបោះតង់ ពេលរាត្រី ដើម្បីមើលផ្កាយ អាំងសាច់ ដោយ មានការសម្តែង របាំជនជាតិកំដរផង ។
សួនឧទ្យាន សម្បត្តិ មុន្នីឧត្តម មានទីតាំងស្ថិតនៅ ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានចម្ងាយតែ ១៥០ ម៉ែត្រពីរង្វង់មូលគោព្រៃ ដោយចំណាយពេលតែ ៣ នាទីប៉ុណ្ណោះនឹងបានដល់ទីនោះ ។ ប្រសិនបើភ្ញៀវទេសចរ ចាប់អារម្មណ៍ ចង់ទៅសម្រាកលំហែកាយ នៅសួនឧទ្យាន សម្បត្តិ មុន្នីឧត្តម អាចទាក់ទងមកកាន់លេខ ០៩៧ ៩៩៩៩ ៥៣២ /០៦៩ ៩៩៩៩ ២៨៣ /០៩៥ ៨ ៧៧៧៧ ១ ៕
(រូបថតៈ KS Love -ទេសចរណ៍-Tourism)