ទៅកំពតលើកក្រោយ កុំភ្លេចផែសមុទ្ររីសត មានឆ្នេរខ្សាច់សក្បោះ ១៥០ ម៉ែត្រ លេងបានគ្មាទាស់ចិត្ត
ប្រសិនបើលោកអ្នកមានបំណងចង់ទៅសម្រាកលំហែរកាយ នៅ ខេត្តកំពត ឱ្យមានភាពសប្បាយ គួរតែសាកល្បងទៅ លេងនៅ ផែសមុទ្ររីសត ម្តងមើល ពិតជាមិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។
ផែសមុទ្ររីសត មានខ្យល់អាកាស់ឆ្នេរសមុទ្រដ៏ល្អបរិសុទ្ធ លោកអ្នកអាចបោះតង់ អាំត្រីសមុទ្រ ក្តាម ស្រស់ ដែលអ្នកនេសាទរកបាននៅតំបន់នោះដោយផ្ទាល់យ៉ាងមានរសជាតិឆ្ងាញ់ពិសារ ជាងនេះទៅទៀត ផែសមុទ្ររីសត មានឆ្នេរខ្សាច់ សស្អាត ដែលអាចឱ្យភ្ញៀវ អាចងូតទឹកលេង នៅលើឆ្នេរខ្សាច់យ៉ាងសប្បាយរីករាយក្រៃលែង ព្រមទាំងភ្ញៀវអាចជិះអូប័រ នៅតាមមាត់សមុទ្រយ៉ាងសប្បាយរីករាយឥតឧបមា ។
ផែសមុទ្ររីសត មានទីតាំងស្តិតនៅ ភូមិតាដឹប សង្កាតអណ្តូងខ្មែរ ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយ ៥ គីឡូម៉ែត្រ ពីទីរួមខេត្តកំពត តាមបណ្តោយផ្លូវជាតិលេខ ៣ ឆ្ពោះទៅ ខេត្តព្រះសីហនុ ។ ផែសមុទ្ររីសត មានឆ្នេរខ្សាច់ប្រវែង ១៥០ ម៉ែត្រ ដែលអាចឱ្យលេងកម្សាន្ត ជាមួយការ បោះតង់ ឬ អាំងសាច់ ឬ ធ្វើកម្មវិធីផ្សេងៗនៅពេលរសៀល រឺ នៅពេលយប់ ក៏បាន ៕
(រូបថតៈទេសចរណ៍-Tourism)