ភូមិវប្បធម៌ខេត្តសៀមរាប លេចចេញទេសភាពថ្មីៗទាក់ទាញមិនធម្មតា
ភូមិវប្បធម៌ជាកូនភូមិគំរូមួយដែលមានសំណង់ផ្ទះ និង អគារប្រវត្តិសាស្រ្ដ ទំនៀមទម្លាប់របស់ប្រជាជនខ្មែរ និង ជីវភាពរបស់ជនជាតិទាំងអស់ នៅលើផ្ទៃដីទំហំ ២១០ ០០០ ម៉ែត្រការ៉េ ស្ថិតក្នុងក្រុងសៀមរាប ។ ភូមិចំនួន ១២ ដែលតំណាងឲ្យវប្បធម៌ផ្សេងគ្នា និង ចរិតលក្ខណៈរបស់ជនជាតិ ១៩ ឱ្យភ្ញៀវទេសចរអាចរីករាយជាមួយនឹងការសម្ដែងរបាំប្រពៃណីខ្មែរ និង របាំប្រពៃណីរបស់ជនជាតិភាគតិចក្នុងប្រទេសកម្ពុជា និង អាចទស្សនាការសម្តែងលើប្រពៃណីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ ព្រមទាំងទស្សនីយភាពដែលសម្ដែងអំពីប្រវត្តិសាស្រ្ដខ្មែរនាសម័យអង្គរ ក្នុងរាជ្យព្រះបាទ ជ័យវរ្ម័នទី៧ ទៀតផង ។
ជាពិសេសក៏មានសារមន្ទីរក្រមួនដែលបង្ហាញពីរូបប្រវត្តិសាស្រ្ដផ្សេងៗ តាំងពីរបៀបសាងសង់ប្រាសាទអង្គរវត្ត ជីវភាពរស់នៅរបស់ជនជាតិខ្មែរនាសម័យចេនឡា និង រូបតំណាងឲ្យមនុស្សដែលមានចារក្នុងប្រវត្តិសាស្រ្ដផ្សេងៗទៀត ។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះភូមិវប្បធម៌បានកែច្នៃបន្ថែម លេចចេញនូវរូបរាងថ្មី ដែលបង្កើនទេសភាពឱ្យកាន់តែប្លែក សម្រាប់អ្នកទេសចរផ្តិតយករូបភាពយ៉ាងពេញចិត្ត ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ Forever Love