បានទៅសៀមរាប កុំភ្លេចទៅភ្លក់មាន់ដុត នៅរមណីយដ្ឋានធម្មជាតិភ្នំក្រោម
ប្រសិនបើភ្ញៀវទេសចរទាំងឡាយបានទៅសម្រាកលំហែរកាយ នៅកំពង់ផែចុងឃ្នាសនោះ ក៏គួរតែចំណាយពេលមួយរសៀលដើម្បីសម្រាកលំហែរកាយស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ និង ពិសារអាហារ ដ៏មានរសជាតិ ជាពិសេសមាន់ដុតដ៏មានរសជាតិឆ្ងាញ់ពិសារ នៅរមណីយដ្ឋានធម្មជាតិភ្នំក្រោមម្តង ពិតជាមិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។
រមណីយដ្ឋានធម្មជាតិភ្នំក្រោម មានទីតាំងស្ថិតនៅក្នុង ភូមិក្រសាំរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប គឺស្ថិតនៅក្បែរជើងភ្នំក្រោម ជាទីផ្ដល់ផាសុកភាពពីជំនោរខ្យល់រហើយត្រសៀក មានម្លប់ឈើត្រឈឹងត្រឈៃ មានសួនផ្កា ដែលខ្លះត្រូវបានរចនាជាមេអំបៅ និង ក្ងោក និង ស្រះឈូកយ៉ាងត្រជាក់ នេះជាអ្វីដែលភ្ញៀវជាតិ និង អន្ដរជាតិប៉ងប្រាថ្នាក្រោយពីការដើរទស្សនាប្រាសាទ និង នឿយហត់ ។
រមណីយដ្ឋានធម្មជាតិភ្នំក្រោម ស្ថិតនៅលើផ្ទៃដីជាង ១៤៥ ហិកតា ដែលលាតសន្ធឹងដ៏ធំល្វឹងល្វើយក្បែរភ្នំក្រោមក្នុង ដែលបើកទ្វារស្វាគមន៍ភ្ញៀវពីព្រឹកព្រលឹមរហូតដល់ម៉ោង ៩ យប់រៀងរាល់ថ្ងៃ ជាមួយនឹងសេវាកម្មម្ហូបអាហារ ក្យូសលម្ហែ សួនផ្កាសួនកុមារជិះទាទឹក ស្ទូចត្រី និង រៀបចំកម្មវិធីជប់លៀងផ្សេងៗ បើលោកអ្នកមានការចាប់អារម្មណ៍អាចទាក់ទងមកកាន់លេខទូរស័ព្ទ ០៨១ ៣០០ ១៥២ / ០៨១ ៣០០ ១៦១ សូមអរគុណ ៕