ទៅលេងខេត្តកោះកុង កុំភ្លេចទៅជិះទូកកម្សាន្ដ ថតរូបលេង នៅទឹកធ្លាក់តាឥស្សី
ខេត្តកោះកុង ជាអេកូទេសចរណ៍ ដ៏សំខាន់មួយ ដែលភ្ញៀវទេសចរ ទាំងឡាយបានទៅដល់ហើយមិនអាអាចមើលរំលង ឡើយ ។ ទឹកធ្លាក់តាឥស្សី ជាទឹកធ្លាក់មួយដែលមានភាពស្រស់ស្អាតជាងគេដែលភ្ញៀវទេសចរ មិនអាចមើលរំលងឡើយ ទឹកធ្លាក់តាឥស្សី ភ្ញៀវទេសចរទាំងឡាយតែងតែស្គាល់គ្រប់ៗគ្នាថា ទឹកធ្លាក់តាតៃ។
ទឹកធ្លាក់តាឥស្សី ឬទឹកធ្លាក់តាតៃ មានទីតាំងស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ១៧ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ ភ្ញៀវទេសចរជាតិអន្តរ ជាតិទាំងអស់ អាចទៅទស្សនាកំសាន្តនៅតំបន់នោះបានដោយតាមផ្លូវគោក ដោយ រថយន្ត ម៉ូតូ ឬកង់ក៏បាន តាមផ្លូវជាតិ លេខ ៤៨ រួចបន្តតាមផ្លូវលំ ក្រួសក្រហម ឬ អាចធ្វើដំណើរតាមផ្លូវទឹកត្រឹមសហគមន៍ ដែលមានទីតាំងនៅក្បែរគល់ ស្ពានតាតៃដោយចុះទូករបស់សហគមន៍ទៅកាន់តំបន់ទឹកធ្លាក់។
ទឹកធ្លាក់តាឥសី ឬ ទឹកធ្លាក់តាតៃ មានសម្រស់ធម្មជាតិ គ្មានពីរ ដែលទឹកធ្លាក់ពីល្បាក់ខាងលើ រួចបន្តហូរចូលស្ទឹងតាតៃ ក្រៅពី ការទស្សនានៅទឹកធ្លាក់រួចហើយ ទេសចរណ៍ ក៏អាច ជិះទូកតាមដងស្ទឹង គយគន់ទេសភាព និងជីវភាព និងការនេសាទ របស់ប្រជាពលរដ្ឋរស់នៅតាមនៅ ដងស្ទឹងយ៉ាងជក់ចិត្តជក់អារម្មណ៍៕
ប្រភព៖ រដ្ឋបាលខេត្តកោះកុង