ហ្វូងសត្វក្រៀលបង្ហាញខ្លួនយ៉ាងស្រស់ស្អាត នៅបឹងព្រែកល្ពៅ
ហ្វូងសត្វ ក្រៀលយ៉ាងច្រើនបានបង្ហាញខ្លួន និង រកស៊ីចំណីយ៉ាងសុខសាន្ត នៅតំបន់ការពារទេសភាព បឹងព្រែកល្ពៅ ដែលមានទីតាំងនៅក្នុងភូមិសាស្រ្តបឹង ព្រែកល្ពៅ ស្រុកបូរីជលសា និង ស្រុកកោះអណ្តែត ខេត្តតាកែវ យ៉ាងសុខសាន្ត ហាក់បីដូចជាគ្មានការបារម្មណ៍ពីការរំខានអ្វីឡើយ។
រូបភាព សត្វក្រៀលកំពុងហើរ និង រកចំណីនៅក្នុង តំបន់ការពារទេសភាព បឹងព្រែកល្ពៅនេះ ត្រូវបានឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ឋាន បង្ហោះនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ហើយមានមហាជនយ៉ាងច្រើនបានចូលមើល និង មានការត្រេកអរយ៉ាងខ្លាំង ចំពោះវត្តមាន ប្រភេទសត្វដ៏កម្រ ដែលជិតផុតពូជទៅហើយនោះ ដែលពេលនេះ នៅតំបន់ការពារទេសភាព បឹងព្រែកល្ពៅ បានក្លាយទៅជាកន្លែងរស់នៅ និង រកចំណីយ៉ាងសុខសាន្តរបស់វា។
តំបន់ការពារទេសភាព បឹងព្រែកល្ពៅ ត្រូវបានអ្នកអភិរក្សសត្វស្លាបរកឃើញថា មាន សត្វស្លាប់កំពង់រស់នៅជាង ៤០ ដែនជម្រកសត្វក្រៀលនេះ មានផ្ទៃទំហំ ៨ ៣០៥ ហិកតា៕