ជណ្ដើរឡើងឋានសួគ៌នៅកូរ៉េកំពុងល្បីនោះ ឥឡូវមាននៅខ្មែរយើងដែរហើយ ស្អាតមិនចាញ់គ្នាទេ!
អ្នកលេងបណ្តាញសង្គមនៅជុំវិញពិភពលោក មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីថតរូបបែបបណ្ដែតអារម្មណ៍លើវេហា ក្រោយហាងកាហ្វេមួយកន្លែង ក្នុងប្រទេសកូរ៉េខាងត្បូង បានបំបែកគំនិតនេះឡើង ធ្វើឱ្យទាក់ចិត្តអតិថិជន ចំពោះការសាងសង់ជណ្តើរឡើងទៅឋានសួគ៌ យ៉ាងអស្ចារ្យប្លែកភ្នែក ។ ដោយឡែកឥឡូវនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា បានផ្ទុះការចាប់អារម្មណ៍ ជណ្ដើរឡើងឋានសួគ៌ មួយកន្លែងដែលសាងសង់អាហារដ្ឋានជួបជុំគ្រួសារមួយ នៅជាប់នឹងមាត់ទន្លេក្នុងក្រុងកំពង់ចាម ។
ជណ្ដើរឡើងឋានសួគ៌នៅកូរ៉េ
ទីតាំងថតរូបនេះនៅក្នុងអាហារដ្ឋានឈ្មោះ ស្មៅទន្លេ ដែលស្ថិតនៅលើវិថីព្រះសីហនុ ភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម គឺជានឹងមាត់ទន្លេកំពង់ចាមតែម្តង ។ ក្រៅពីថតរូបជាមួយជណ្តើរឋានសួគ៌នេះ ក៏៏នៅមានរបស់ដែលគេកែច្នៃសម្រាប់ថតរូបផ្សេងៗជាច្រើនទៀតដែល មើលទៅគួរឱ្យចាប់អារម្មណ៍ មិនចាញ់បរទេសនោះឡើយ ៕
ចង់ដឹងទិដ្ឋភាពទាំងស្រុងយ៉ាងណាតោះទៅមើលរូបភាពទាំងអស់គ្នា៖
ប្រភព៖ សម្រស់ខ្ញុំ ត្បូងឃ្មុំកំពង់ចាម