សួនផ្កាសំបូរ នៅកំពង់ធំ កំពុងរីកស្គុសស្គាយ ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តថតរូប
ប្រសិនបើលោកអ្នកបានធ្វើដំណើរទៅកាន់ ខេត្តកំពង់ធំ សូមកំភ្លេចចូលថតរូបលេង នៅសួនផ្កាសំបូរ ពេលនេះកំពុងមានផ្ការីកស្គុសស្គាយយ៉ាងស្រស់ស្អាត រង់ចាំស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ដែលបានទៅដល់ទីនោះ ។
បើចង់ទៅទស្សនា សួនផ្កាសំបូរ យើងត្រូវធ្វើដំណើរពីក្រុងភ្នំពេញ គឺមានចម្ងាយប្រវែង១៦៨ គីឡូម៉ែត ឬ ពីខេត្តសៀមរាបមកមានចម្ងាយប្រវែង ១៥០ គីឡូម៉ែត តាមផ្លូវជាតិលេខ៦ និង មានផ្លូវបំបែកចេញពីខេត្តសៀមរាបទៅខេត្តព្រះវិហារ តាមផ្លូវជាតិលេខ ៦៤ ដោយមានចម្ងាយ ១២៦ គីឡូម៉ែត្រ នឹងបានដល់ទីនោះ ។ សូនផ្កាសំបូរ ទើបតែបានកើតឡើងមិនទាន់បានជីត១ឆ្នាំផង ប៉ុន្តែកំពុងទាក់ចិត្តភ្ញៀវទេសចរជាតិ និង អន្តរជាតិជាច្រើនឱ្យចូលទៅទស្សនា ។
សួនផ្កាសំបូរនេះ មានទីតាំងនៅក្បែរនឹងប្រាសាទសំបូរព្រៃគុក បើយើងធ្វើដំណើរចូលតាមខ្លោងទ្វារប្រាសាទ និង ចូលមកខាងឆ្វេងប្រមាណជា ៥០០ ម៉ែត្រ សួនផ្កាសំបូរកំពុងរងចាំស្វាគមន៍ភ្ញៀវទេសចរ ដែលទៅទស្សនាកម្សាន្តនៅទីនោះ ។ ក្រៅតែពីសួនផ្កាឈូករ័ត្នពណ៍លឿង ពេញផ្ទៃដីនៅទីនោះ ក៏មានជាការរៀបចំឡើង ជាសួនផ្កាចម្រុះផ្សេងទៀតផងដែរ ពិតជាទាក់ទាញខ្លាំង សម្រាប់អ្នកចូលចិត្តខ្យល់អាកាសធម្មជាតិ និង ការថតជារូបថត និង វិដេអូ ។
លោក វ៉ាន់ សុខវី ជាម្ចាស់សួនផ្កាសំបូរ បានរៀបរាប់ថា ទីនេះមានសួនផ្កាជាសួនធម្មជាតិ សម្រាប់លំហែអារម្មណ៍ និង ថតរូបកម្សាន្តព្រមទាំងទទួលទាន អាហារ ភេសជ្ជៈ ជាច្រើនមុខផងដែរ លក់ក្នុងតម្លៃសរម្យ ៕
(រូបថត មន្ទីរទេសចរណ៍ ខេត្តកំពង់ធំ)