វត្តប្រាសាទស្រះកណ្តាលខ្ចាស់ មិនត្រឹមជាទីឋានសក្ការៈពុទ្ធសាសនា តែជាកន្លែងទេសចរណ៍ដ៏ទាក់ទាញទៀត!
ប្រសិនបើ លោក អ្នក បានធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ គួរតែចំណាយពេលវេលាខ្លះដើម្បី ទៅទស្សនាកម្សាន្ត នៅវត្តប្រាសាទស្រះកណ្តាល ខ្ចាស់ម្តង ព្រោះនៅទីវត្តអារាមនោះ ត្រូវបានរៀបចំឡើងយ៉ាងស្រស់ស្អាត ប្រសិនបើ លោក អ្នកបានទៅទស្សនាប្រាកដជាមានអារម្មណ៍ប្លែកជាពុំខាន ។
វត្តប្រាសាទស្រះកណ្តាល ខ្ចាស់ ស្ថិតនៅក្នុង ភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ នៅទីអារាមនោះ ត្រូវបានសាងសង់ដោយស្រះទឹកព័ន្ធជុំវិញ ព្រមទាំងមានសំណង់ រូបនាគ មួយគូ ដំរី មួយគូ យ៉ាងស្អាតរងចាំស្វាគមន៍ភ្ញៀវ ដែលបានចូលទៅដល់ទីអារាមដ៏ស្រស់ស្អាតមួយនេះ ។ នៅក្នុងបរិវេណវត្ត គេសង្កេតឃើញ មានសំណង់ សួនច្បារដោយមានផ្កាចម្រុះពណ៌ជាច្រើន និង សង់ចេតិយ ពណ៌ ស ពណ៌មាស យ៉ាងល្អស្អាតរងចាំស្វាគមន៍ភ្ញៀវទេសចរ ដែលបានទៅដល់ទីអារាម ដ៏ស្រស់ស្អាតមួយនេះ។
វត្តប្រាសាទស្រះកណ្តាល ខ្ចាស់ មិនគ្រាន់តែបានបម្រើឱ្យវិស័យព្រះពុទ្ធសាសនាប៉ុណ្ណោះទេ នៅទីនោះ ក៏ក្លាយទៅជារមណីយដ្ឋានទេសចរណ៍ វប្បធម៌មួយ ដ៏មានប្រជាប្រិយរភាព នៅក្នុងខេត្តបន្ទាយមានជ័យផងដែរ ៕
(រូបថត ហ្វេប៊ុក)