បានទៅដល់ស្រុកកោះធំ កុំភ្លេចឆ្លងស្ពានទៅលេងវត្តជ្រោយតាកែវ
ប្រសិនបើលោក អ្នកបានធ្វើដំណើរទៅកាន់តំបន់ព្រំដែនកម្ពុជា វៀតណាម កុំភ្លេចឆ្លងស្ពានកោះធំ ទៅត្រើយខាងកើត ដើម្បីទស្សនាវត្ត វត្តស៊ីសុវត្ថិ ហៅ វត្តជ្រោយតាកែវ ។ វត្តស៊ីសុវត្ថិ ឫ វត្តជ្រោយតាកែវ មានទីតាំងស្ថិតនៅជាប់មាត់ ទន្លេបាសាក់ ក្នុង ភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
បើលោក អ្នកចង់ធ្វើដំណើរទៅកាន់វត្តនោះ ត្រូវឆ្លងស្ពាន កោះធំទៅត្រើយខាងកើត រួចបន្តដំណើរតាមផ្លូវមាត់ទន្លេទៅទិសខាងត្បូងមានប្រវែងប្រមាណជា ៨០០ម៉ែត្រនឹងបានដល់វត្តនោះជាមិនខនឡើយ ។ វត្តស៊ីសុវត្ថិ ឫ វត្តជ្រោយតាកែវនេះ ជាវត្តបុរាណមួយ ដែលកសាងឡើងក្នុងរចកាលសម្តេចព្រះស៊ីសុវត្ថិ នៅលើទឹកដីនៃ ស្រុកកោះធំ នៅទីនោះមានសំណង់ថ្មីៗជាច្រើនបន្ថែមទៀតត្រូវបានព្រះសង្ឃ និង ពុទ្ធបរិសទ កសាង លំអរវត្ត តាមបែបព្រះពុទ្ធសាសនា ហើយពេលនេះ បានក្លាយជារមណីយដ្ឋានក្នុងស្រុកមួយផងដែរ ។
ជារៀងរាល់ថ្ងៃ ឱ្យតែពេលរសៀលចូលមកដល់បងប្អូនប្រជាពលរដ្ឋនៅក្នុង ស្រុកកោះធំ តែងតែនាំគ្នា ឆ្លងស្ពាន ទៅលំហែកាយ នៅលើស្ពានកោះធំ ដែលជាស្ពានមិត្តភាព កម្ពុជា ចិន រួចក៏នាំគ្នាបន្តទៅកម្សាន្ត នៅវត្តជ្រោយតាកែវនោះបន្តទៀត ៕
(រូបថត កោះធំស្រុកកំណើតខ្ញុំ)