ទៅលេងភ្នំត្បែង កុំភ្លេចទៅងូតទឹកធ្លាក់តាំងយូ (វីដេអូ)
ប្រសិនបើ លោកអ្នកបានទៅលេងរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំត្បែងមានជ័យនោះ មិនត្រូវមើលរំលង ទឹកធ្លាក់តាំងយូឡើយ ព្រោះនៅទីនោះនឹងធ្វើឱ្យលោកអ្នកមានអារ្មណ៍ប្លែកជាមួយនឹងទេសភាពទឹកធ្លាក់យ៉ាងស្រស់ស្អាត នៅកណ្តាលព្រៃជ្រៅរងចាំស្វាគមន៍ ភ្ញៀវទេសចរ ទៅកម្សាន្ត និង លម្ហែកាយនៅទីនោះ ។
ទឹកធ្លាក់តាំងយូ មានទីតាំងស្ថិតនៅ លើខ្នងភ្នំត្បែង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ ទឹធ្លាក់នេះបានបង្កប់ខ្លួនកណ្តាលព្រៃភ្នំ មានភ្ញៀវទេសចរមិនច្រើនប៉ុន្មានឡើយ ដែលធ្លាប់បានស្គាល់ និង បានទៅដល់ទីនោះ ។ ទេសភាពនៅតំបន់នេះ គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលយើងពិបាកនឹងរកពាក្យមកប្រៀបប្រដូច ។
នៅរដូវនេះ ទឹកធ្លាក់តាំងយូ មានល្បឿនហូរខ្លាំង បង្កើតបានជាតន្ត្រីធម្មជាតិមួយយ៉ាងពិរោះ ដែលឮសំឡេងយ៉ាងកងរំពងពេញព្រៃ បានញ៉ាំងអារម្មណ៍ភ្ញៀវទេសចររិតតែមានការសប្បាយរីករាយធ្វេឡើងថែមទៀត ៕
(វិដេអូ សហគមន៍ទេសចរណ៍ សេដ្ឋកិច្ចរុងរឿ)