ម្លប់បៃតង ទេសភាពស្រុកស្រែខ្យល់បរិសុទ្ធ ទាក់ទាញភ្ញៀវទេសចរច្រើន
ម្លប់បៃតង ជារមណីយដ្ឋានបែបជនបទថ្មីមួយ ដែលមានគួរជាទីទាក់ទាញ យ៉ាងខ្លាំង ដែយសារតែមានទេសភាពធម្មជាតិស្រុកស្រែពិតៗ ត្រូវបានគេរៀបចំជាសួនច្បារមានផ្កាចំរុះពណ៌ ព្រមទាំងមានស្ពានកាត់អូរ សម្រាប់ឱ្យភ្ញៀវទេសចរ ដើរឆ្លងកាត់ និងថតរូបលេងទៀតផង ។
រមណីយដ្ឋាន ម្លប់បៃតង ស្ថិតនៅ ឃុំខ្នាត ស្រុក ពួក ខេត្ត សៀមរាប បើចង់ទៅសម្រាកលំហែរកាយ នៅទីនោះ ត្រូវធ្វើដំណើរពីខេត្តសៀមរាប តាមផ្លូវជាតិលេខ ៦ ទៅបារាយណ៍ខាងលិច រួចចូលតាមផ្លូវទៅរមនីយដ្ឋាន មេជ្រៃ ចម្ងាយផ្លូវ ៨០០ ម៉ែត្រ នឹងបានដល់គោលដៅ ។
ក្រៅពីមាន ខ្ចុះសម្រាប់អង្គុយលេង ម្លប់បៃតង ក៏មាន ម្ហូបអាហារ បែបស្រុកស្រីយ៉ាងឆ្ងាញ់ពិសារ និង តម្លៃសរម្យទៀតផង ។ បើភ្ញៀវទេសចរចង់ទៅសម្រាកលំហែរកាយនៅ រមណីយដ្ឋាន ម្លប់បៃតង អាចទាក់ទងទៅកាន់លេខ ០១២ ៨២១ ០០៤ /០៧០ ៥៥៨ ៦៦៦ ៕