បានទៅដល់ស្រុកវ៉ារិន កុំភ្លេចទៅលេង ទឹកធ្លាក់ចង្ក្រាន្តរយ ទេសភាពស្រស់ស្អាតខ្លាំងណាស់
ទឹកធ្លាក់ចង្ក្រានរយ ស្ថិតនៅលើ ភ្នំចង្ក្រានរយ នៃ ភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្ត សៀមរាប ដែលគ្រប់គ្រងដោយសហគមន៍ ចង្ក្រានរយ ដែលមានផ្ទៃដីដល់ទៅ ៩ ៥៥៤ហិកតា គ្រប់ដណ្តប់ដោយព្រៃឈើ និង ជាប្រភពជម្រកសត្វព្រៃជាច្រើនប្រភេទផងដែរ ។
សហគមន៍ចង្ក្រានរយ មានកន្លែងកម្សាន្ត ជាច្រើនកន្លែងផងដែរ ដូចជា ទឹកធ្លាក់ចង្ក្រានរយ ដាលរហាល ចាន់ក្រហម ភ្នំចង្ក្រាន ដែលសម្បូរទៅដោយ មុំចង្ក្រាន្តជាច្រើន ដែលអាចដាក់គម្របទំហំឆ្នាំង និង ត្រូវបានគេដំណាលតៗគ្នាថា ជាកន្លែងដាំថ្នាំរបស់សេ្តចគំលង់ និង មានពើងតាក្អែក ដានទូក ជាដើម ។
ទឹកធ្លាក់ចង្ក្រាន្តរយ មានចម្ងាយប្រហែល ៦៥គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប បើធ្វើដំណើរតាមបណ្តោយផ្លូវពាក់ស្នែង ក្បែរពើងតានាន់ ពីផ្លូវបត់ចូលអាស្រមមនោរម្យពើងតានាន់ច្រកចូលទី២ប្រហែល ១៥ គីឡូម៉ែត្រ ។ ប្រសិនបើលោកអ្នកចង់ទៅទស្សនា នៅសហគមន៍ចង្ក្រាន្តរយ ឬ ចង់ដឹងព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅលោក ឈឿន សុឌី ប្រធានសហគមន៍ តាមរយៈលេខទូរស័ព្ទ ៖០៧១ ៤៩ ៦៤ ២៦៧ / ០៨៨ ៨៤ ៦៨ ៦៦១ ៕