ទេសភាពទឹកធ្លាក់អូរគគី នារដូវស្សាពិតជាស្រស់ស្អាតគ្មានពីរ
ទឹកធ្លាក់អូរគគី នៅជិតបង្កើយ ពីរាជធានីភ្នំពេញ ប្រសិនបើលោក អ្នក បានធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ពីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ហូសទីសក្ការៈយាយម៉ៅពិជ្រនិលបន្តិចនោះ នឹងបានឃើញ ស្លាកសញ្ញា ផ្លូវចូលនៅខាងឆ្វេងដៃ ។
បើលោក អ្នកចង់ទៅទស្សនា នៅទឹកធ្លាក់អូរគគីនោះ លោក អ្នកអាចធ្វើដំណើរត្រឹមតែជាង ២ម៉ោងប៉ុណ្ណោះ ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤ ដល់ត្រង់ចំណុចនៃចន្លោះគីឡូម៉ែត្រលេខ ១០៦ និង ១០៧ ហួសតំបន់ពេជ្រនិល បត់ឆ្វេងពីផ្លូវជាតិចម្ងាយ ៥០០ ម៉ែត្រ ទុកឡាន ដើឡើងប្រហែល ២០០ ម៉ែត្រ នឹងបានទៅដល់ទឹកធ្លាក់អូរគគី នោះ ។
ទឹកធ្លាក់អូរគគី មានសម្រស់ទេសភាពទឹកជ្រោះធម្មជាតិពិតៗ ជាកន្លែងដែលភ្ញៀវទេសចរតែងតែទៅសម្រាកកម្សាន្ត នារដូវវស្សា សម្លេងទឹកជ្រោះអមទៅដោយទេសភាពដ៏ស្រស់ស្អាតនៅទីនោះ អាចធ្វើឱ្យលោកអ្នកបំភ្លេចនូវទុកកង្វល់ ដែលមានពេញមួយសប្តាហ៍ ៕