ចាំបាច់ហោះទៅលេងស្រុកគេអី! នេះសួនផ្កាថ្មី នៅបាត់ដំបង បើកឱ្យចូលលេងបណ្ដើរៗហើយ
សួនផ្កាចម្ការទំពាំងបាយជូរនៅស្រុកបាណន់ ខេត្តបាត់ដំបង ទើបបង្កើតថ្មីៗនៅទល់មុខចម្ការទំពាំងបាយជូរចាស់ ពិតជាស្អាត ប្លែក ដាច់ពីគេតែម្ដង ។ ប្រាប់មកកាន់ «ប្រជាប្រិយ» អ្នកមីងជាម្ចាស់សួនផ្កានេះបានប្រាប់ថា ទើបតែរៀបចំរួចរាល់ថ្មីៗ នៅមិនទាន់បើកឱ្យចូលទស្សនាទេ តែបើមិនមានអ្វីប្រែប្រួល នឹងចាប់ផ្ដើមដំណើរការឱ្យបានមុនថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌនេះ ។
ម្ចាស់សួនផ្កាចម្កាទំពាំងបាយជូរបាណន់បន្តថា នៅទីនោះមានការរៀបចំស្អាត ប្លែក សុទ្ធតែជាផ្កាស្រស់ទើបតែដាំ ចម្រុះពណ៌ស្អាតៗ ជាជួរយ៉ាងមានរបៀប រំលេចជាទេសភាពស្អាតទាក់ភ្នែកគយគន់មិនចេះជិនណាយ ។ ចំពោះការចូលទស្សនាវិញគឺមានការលក់សំបុត្រ តែក៏មិនជាថ្លៃអ្វីឡើយ ហើយការយកថ្លៃចូលទស្សនាគឺដើម្បីអាចរកប្រាក់កែលម្អ និង ពង្រីកឱ្យកាន់តែធំ ។
បើសិនអ្នកទាំងអស់គ្នាចង់ទៅលេងមិនពិបាករកទេ ព្រោះអ្នកណាៗក៏ស្គាល់ដែរចម្ការ ទំពាំងបាយជូរស្រុកបាណន់ ខេត្តបាត់ដំបង គឺនៅទល់មុខគ្នាតែម្ដង ។ ចង់ដឹងស្អាតយ៉ាងណានោះ សូមទៅទស្សនាទាំងអស់គ្នា ៖