ខែភ្ជុំនេះ ចាំទៅណាឆ្ងាញជិតៗភ្នំពេញក៏សប្បាយដែរ ដឹកកូនចៅមួយឡានទៅលេងសួនទឹកស៊ីន្នី
ប្រសិនបើបងប្អូន នៅក្នុងទីក្រុងភ្នំពេញ ហើយចង់នាំកូនចៅ ទៅសម្រាកលំហែរកាយ និង ងូតទឹកកម្សាន្តលេងនោះ គួរណាស់ទៅលេងនៅសួនទឹកស៊ីន្នីម្តង ព្រោះវាស្ថិតនៅជិតក្រុងភ្នំពេញបង្កើយ ។ សួនទឹកស៊ីន្នី មានទីតាំងស្ថិតនៅ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខ័ណ្ឌដង្កោរ រាជធានីភ្នំពេញ ។
នៅទីនោះ លោកអ្នកអាចសប្បាយ រីករាយ ជាមួយក្រុមគ្រួសាររបស់លោក អ្នក ដោយមានអាងហែលទឹកសម្រាប់កុមារតូចៗ សម្រាប់មនុស្សធំ មានអាងចិញ្ចឹមត្រីគ្រប់ប្រភេទ មានចិញ្ចឹមសត្វគ្រប់ប្រភេទផងដែរ ឬ មួយលោកអ្នកអាចរៀបចំពិធីជប់លៀង ខួបកំណើត និង ពិធីផ្សេងៗទៀត បានយ៉ាងសប្បាយរីករាយ ។
ចំពោះ សំបុត្រសម្រាប់ចូលកម្សាន្តមានតម្លៃត្រឹមតែ ១ ដុល្លារ សម្រាប់ថ្ងៃធម្មតា និង តម្លៃសំបុត្រ ២ ដុល្លារ សម្រាប់ថ្ងៃអាទិត្យ និង ថ្ងៃបុណ្យផ្សេងៗសម្រាប់មនុស្សម្នាក់ ។ បើលោកអ្នកចង់នាំកូនចៅទៅលំហែរកាយនៅទីនោះ អាចទាក់ទងទៅកាន់ លេខទូរស័ព្ទទាំងនេះបាន : ០៩៦ ៨ ១៦៦ ១៦៦ , ០៧៦ ៦ ១១១ ៧១៨ , ០៩៦ ៨ ២២៨ ១៦៨ , ០៩២ ៥៧៧ ៧៤៧ ៕