ចាំបាច់ទៅណាឆ្ងាយ បៀកភ្នំពេញក្បែរភ្នំបាសិទ្ធិយើងនឹង រមណីយដ្ឋានជន្លង់ម្លូ មានកន្លែងលេងសព្វមុខ !
តំបន់ភ្នំបាសិទ្ធិ ជាតំបន់រមណីយដ្ឋានទេសចរណ៍ វប្បធម៌ ដ៏សម្បូរបែប ដែលបម្រើឱ្យវិស័យ ទេសចរណ៍ និង វប្បធម៌ ជារៀងរាល់ចុងសប្តាហ៍ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិ បាននាំគ្នាទៅសម្រាកលំហែរកាយនៅតំបន់ភ្នំបាសិទ្ធិនោះយ៉ាងច្រើន ។ ដោយនៅតំបន់នោះ មានរមណីយដ្ឋាន សំខាន់ៗដូចជា រមណីយដ្ឋាន ភ្នំបាសិទ្ធិ ភ្នំរាប និង ប្រសិទ្ធត្រៃត្រឹង្ស ជាដើម ។
ប៉ុន្តែនៅពេលនេះ មានរមណីដ្ឋានថ្មីមួយទៀត ដែលទើបតែលេចរូបរាងឡើងយ៉ាងស្រស់ស្អាត គួរជាទីទាក់ទាញភ្ញៀវទេសចរនោះ គឺ រមណីយដ្ឋានជន្លង់ម្លូ ។ នៅរមណីយដ្ឋានជន្លង់ម្លូ មានកន្លែងលេងកម្សាន្តជាច្រើន ដូចជា ការកង់ជិះលើអាកាស ជិះរ៉ត ជិះទូកលេងកម្សាន្ត ហែលទឹក ស្ទូចត្រី សួនផ្កាដ៏ស្រស់ស្អាត កន្លែងថតរូបដ៏ស្រស់ស្អាត និង មានអាហារដ៏ឆ្ងុយឆ្ងាញ់ម្ហូបបែបខ្មែរ និង ធម្មជាតិពិតៗ មិនធ្វើឱ្យភ្ញៀវទេសចរខុសបំណងឡើយ ។
ជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរ ដែលភាគច្រើនជាភ្ញៀវក្នុងស្រុក បាននាំគ្នាទៅសម្រាកលំហែរកាយនៅទីនោះជាហូរហែ ហើយនៅចុងសប្តាហ៍ មានភ្ញៀវទេសចរយ៉ាងច្រើនបាននាំគ្នាទៅលំហែរកាយ នៅទីនោះ ។ រមណីយដ្ឋានជន្លង់ម្លូ មានទីតាំងស្ថិតនៅខាងលិច ភ្នំរាប និង ភ្នំបាសិទ្ធិ ប្រហែលជា ២ គីឡូម៉ែត្រប៉ុណ្ណោះ ប្រសិនបើលោកអ្នកចង់ទៅសម្រាកលំហែរកាយនៅទីនោះ អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ័លេខនេះ ៖ ០១០ ៤៨៨ ៨១៥ / ០៨៨ ២២២ ៤៧ ៤៤ / ០៩២ ៤៨៨៨៨១៥ ៕
(រូបថត ជា មិនា លក់អចលនទ្រព្យ)