នៅប៉ោយប៉ែត មានសួនផ្កាឈូករ័ត្ន ស្អាតខ្លាំង អ្នកណាខ្លាំងចង់ទៅលេង?
ប្រសិនបើលោកអ្នក និង ភ្ញៀវទេសចរ បានទៅដល់តំបន់ព្រំដែន នៃក្រុងប៉ោយប៉ែតហើយ គួរតែចំណាយពេល បន្តិចដើម្បីទៅកម្សាន្ដលំហែកាយនៅ រមណីយដ្ឋាន ផ្កាឈូករ័ត្ន ដែលនៅមិនឆ្ងាយប៉ុន្មានពីក្រុងប៉ោយប៉ែតឡើយ។
រមណីយដ្ឋាន ផ្កាឈូករ័ត្ន មានទីតាំស្ថិតនៅ ក្នុង ភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដើម្បីបានទៅដល់ទីនោះ យើងអាចធ្វើដំណើរចុះពីផ្លូវផ្សាររាត្រី លើបណ្តោយផ្លូវនៅទល់មុខក្លោងទ្វារវិទ្យាល័យក្រុង ប៉ោយប៉ែតប្រហែល ២ គីឡូម៉ែត្រដល់ទីបញ្ជាការនគរបាលការពារព្រំដែនជើងគោក ៩១១ ជាការស្រេច។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅទីនោះមានសួនផ្ការីកស្គុះស្គាយយ៉ាងស្រស់ស្អាត រងចាំស្វាគមន៍ភ្ញៀវទេសចរជាតិ និង បរទេស ឱ្យចូលទៅលំហែរកាយ ថតរូប ផ្ដិតយក ទិដ្ឋភាព ដ៏ស្រស់បំព្រង ប្រៀបដូចជារូបគំនូរ យ៉ាងរីករាយ។
នៅពេលរសៀល គេសង្កេតឃើញ ភ្ញៀវទេសចរជាច្រើនបាននាំគ្នា ទៅលំហែរកាយយកខ្យល់អាកាស នៅរមណីយដ្ឋាន ផ្កាឈូកយ៉ាងច្រើនជាប្រចាំ។ ប្រសិនបើលោកអ្នកចង់ទៅលំហែរកាយនៅទីនោះអាចទាក់ទងទៅកាន់លេខ 096 255 206 /088 8៣៩ ៤៣ ៧៦ ៕
ប្រភព៖ រូបថតទេសចរណ៍ Tourism & ពេជ្រ សរ ប្រាថ្នា