តិចច្រឡំនៅបរទេសចុះ! ចម្ការផ្កាចម្រុះពណ៌មួយកន្លែងនៅបាត់ដំបង កំពុងផ្អើលទៅថតគ្រប់គ្នា
ខេត្តបាត់ដំបង ជាខេត្តមួយដែលមានភាពស៊ីវិល័យ មិនចាញ់រាជធានីភ្នំពេញក៏ដូចជាខេត្តនានាឡើយ ។ មិនត្រឹមតែសោភ័ណភាពក្នុងខេត្តទាំងមូលដែលលម្អដោយភាគច្រើនជាសំណង់បុរាណនាសម័យអាណានិគមនិយមបារាំង ប្រកបដោយភាពទាក់ទាញប៉ុណ្ណោះទេ ពេលបានទៅដល់ខេត្តបាត់ដំបង ភ្ញៀវទេសចរ ប្រាកដជាមិនខកបំណងជាមួយនឹងរមណីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រង ។ ជាពិសេសនាពេលថ្មីៗនេះ ខេត្តបាត់ដំបង បានលេចចេញនូវសួនផ្កា ធម្មជាតិរំលេចដោយផ្កាចម្រុះពណ៌មួយកន្លែង គួរជាទីគយគន់ ហើយកំពុងល្បីនៅក្នុងខេត្តថែមទៀតផង ។
ចំការផ្កានេះស្ថិតនៅ នៅភូមិអូស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដោយវាជាចំការដែលដាំដោយប្រជាពលរដ្ឋនៅក្នុងភូមិ និង មិនទាន់មានឈ្មោះនៅឡើយទេ ។
ផ្កាជាច្រើនប្រភេទបានដាក់ដាំចម្រុះពណ៌គ្នាមាន ក្រហម លឿង ស្វាយ ដែលធ្វើឱ្យចំការនេះមានសម្រស់ស្អាតប្លែកមួយកំរិតទៀត ។ ទេសភាព គួបផ្សំជាមួយខ្យល់អាកាសបរិសុទ្ធ ធ្វើឱ្យចំការផ្កាមួយនេះក្លាយជាកន្លែងដ៏ស័ក្ដិសមបំផុត សម្រាប់លំហែកាយនាពេលចុងសប្តាហ៍ ជួបជុំគ្រួសារ និងផ្តិតយកនៅរូបភាពស្អាតៗជាច្រើនផងដែរ ៕
រូបភាព ៖ បាត់ដំបង ផ្ទះខ្ញុំ