អ្នកបាត់ដំបង បានទៅសួនផ្ការីករាយថ្មីហើយឬនៅ ? ផ្ការីកចម្រុះគ្នាល្អណាស់ !
ប្រសិនបើលោកអ្នកបានទៅដល់ក្រុងបាត់ដំបងហើយ សូមកុំភ្លេចទៅទស្សនា និង ថតរូបលេងនៅ សួនផ្ការីករាយ ដំណាក់កាលទី ៣ ដែលស្ថិតនៅជិតបង្កើយពីក្រុងបាត់ដំបង ទីនោះមានសួនផ្កាយ៉ាងស្រស់ស្អាតរង់ចាំស្វាកមន៍ ភ្ញៀវទេសចរជិតឆ្ងាយ ដែលមានបំណង ចូលមកទស្សនា នូវផ្កាចំរុះព៌ណ គួរជាទីត្រេកត្រអាល ។
នៅពេលទៅដល់សួនផ្ការីករាយថ្មីភ្លាម លោកអ្នកនឹងមានអរម្មណ៍ប្លែកជាមួយសួនផ្កាចម្រុះពណ៌យ៉ាងស្រស់ស្អាត គួរឱ្យចង់គយគន់មិនណាយឡើយ ។ នៅក្នុងរដូវកាលទី ៣ រដូវកាលថ្មីសួនបានរៀបចំទីតាំងធំជាងមុនប្លែកជាងមុនស្អាតជាងមុននិយាយរួមទៅ បើលោកអ្នកបានទៅដល់ដឹងតែស្អាត់កប់តែម្តង ។
សួនផ្ការីករាយថ្មីមានទីតាំងជិតក្រុងបាត់ដំបងបង្កើយគឺភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ប្រសិនបើលោកអ្នកចង់ទៅផ្លាស់ប្តូរអារម្មណ៍នៅទីនោះ អាចទាក់ទងមកលេខទូរស័ព្ទ ០៧០ ៧០០ ៤៥៩ ៕