បាងកក ជាប់លេខ ១ បួនឆ្នាំផ្ទួនៗ ជាទីក្រុងមានអ្នកទៅលេងច្រើនបំផុត
បាងកក បានជាប់ឈ្មោះជាទីក្រុងមានអ្នកទៅលេងច្រើនបំផុត អស់រយៈពេល ៤ ឆ្នាំជាប់ៗគ្នា បន្ទាប់ពីស្វាគមន៍ភ្ញៀវទេសចរជិត ២៣ លាននាក់កាលពីឆ្នាំ ២០១៨ ។
ថ្វីបើ បាងកក បានជាប់លើបញ្ចីឈ្មោះមិនល្អមួយចំនួន ដូចជា ទីក្រុងបំពុលបរិស្ថានបំផុតលើលោកក្តី តែវាមិនអាចបញ្ឈប់ភ្ញៀវទេសចរឱ្យទៅលេងទីក្រុងដ៏ស៊ីវីល័យមួយនេះបានឡើយ ។
បើយោងតាមរបាយការណ៍ពី Global Destination Cities Index បានបង្ហាញឱ្យឃើញថា ទីក្រុងបាងកក បានឈរនៅលេខ ១ តាមពីក្រោយដោយទីក្រុងបារីស (១៩,១ លាននាក់) , ឡុងដុង (១៩,១ លាននាក់) និង ឌុយបៃ (១៥,៩ លាននាក់) ។
ក្រៅពីបាងកក ទីក្រុងថៃមួយទៀត គឺ ភូកេត បានឈរនៅលេខ ១៤ ដោយស្វាគមន៍ភ្ញៀវទេសចរជិត ១០ លាននាក់ និង ប៉ាតាយ៉ា ឈរនៅលេខ ១៥ ជាមួយនឹងចំនួនភ្ញៀវទេសចរ ៩,៥ លាននាក់ ។
របាយការណ៍ខាងលើក៏បានបង្ហាញឱ្យឃើញពីរយៈពេលស្នាក់នៅក្នុងទីក្រុងបាងកកដែរ គឺ ៤,៨ ថ្ងៃ ជាមួយនឹងការចំណាយជាមធ្យម ១៨៤ ដុល្លារក្នុងមួយថ្ងៃ ដោយភ្ញៀវទេសចរបរទេស ។
ខាងក្រោមនេះគឺជាចំណាត់ថ្នាក់នៃទីក្រុងទាំង ២០ ដែលមានភ្ញៀវទេសចរទៅលេងច្រើនបំផុត៖
ប្រភព ៖ coconut