តោះ ! ទៅធ្វើដំណើរផ្សងព្រេង នៅតំបន់ព្រៃអារ៉ែង
ប្រសិនបើលោកអ្នក ចូលចិត្តដំណើរកម្សាន្តជាមួយធម្មជាតិនោះ គួរតែជ្រើសរើសយកដំណើរកម្សាន្តផ្សងព្រេងចូលព្រៃតំបន់អារ៉ែងវិញម្តងនោះនឹងធ្វើឱ្យលោកអ្នក មានអារម្មណ៍ប្លែកក្រៃលែង ជាមួយធម្មជាតិដ៏ស្រស់ត្រកាល គ្មានពីរ នៅក្នុងប្រទេសកម្ពុជា។
ការធ្វើដំណើរផ្សងព្រេងទៅកាន់ឋានសួគ៍ធម្មជាតិនៃតំបន់អារ៉ែងនេះធ្វើឱ្យយើង ដើរផ្សងព្រេងពិតៗជាមួយធម្មជាតិ ស្វែងយល់ពីជីវភាពរស់នៅតំបន់ព្រៃដាច់ស្រយាល បោះតង់គេងលើភ្នំម្រេចកង្កែប និង ជិតទឹកជ្រោះ ទស្សនាភូមិជនជាតិភាគតិចជង នៅជ្រលងអារ៉ែង ដុតមាន់ ដុតដំឡូង កង្កែបឆាម្រេចខ្ចី ផឹកស្រាខ្លាំងរបស់អ្នកភូមិ ។
រិតតែពិសេសទៅទៀតនោះគឺ ទស្សនាថ្ងៃរះ ថ្ងៃលិច សមុទ្រពពក និង សមុទ្រឈើ ពីកំពូលភ្នំម្រេចកង្កែប ដែលអាចមើលតំបន់អារ៉ែងទំាងមូល និង លេងល្បែងសាមគ្គី ស្ដាប់ការរៀបរាប់ ពីប្រវត្តិនៃតំបន់អារ៉ែង និង តំបន់ជុំវិញដោយ ប្រជាសហគមន៍ ៕
(រូបរត៖គ្រប់គ្រងពាណិជ្ជ Khmer Camping)