ប្រយ័ត្នៗផង ! ក្រោយទឹកលិច ស្ពានព្រែកតាឃ្លោក ក្លាយជារមណីដ្ឋានទេសចរ (វីដេអូ)
ក្រោយពីជំនន់ទឹកទន្លេមេគង្គ បានជន់លិច ផ្លូវបេតុង និង ស្ពានព្រែកតាឃ្លោក ដែលតភ្ជាប់ ឃុំកោះសូទិន ទៅ ឃុំកោះមិត្ត ស្រុកកោះសុទិន្ធ ខេត្តកំពង់ចាម នៅដើមខែកញ្ញា ឆ្នាំ ២០១៩ នេះមកតំបន់ទឹកលិចនៅស្ពាននេះ បានក្លាយទៅជារមណីយដ្ឋាន ក្នុងស្រុក ដែលអ្នករស់នៅទីនោះ បាននាំគ្នា ទៅងូតទឹកកម្សាន្ត ។
ឱ្យតែដល់ពេលរសៀល អ្នកស្រុក មកពីទីជិត ឆ្ងាយ បាននាំកូនចៅទៅលំហែកាយស្រូបយកខ្យល់អាកាសនៅទីនោះ ដោយមាន អ្នកខ្លះទៅងូតទឹកលេងយ៉ាងសប្បាយរីករាយ ។ ឯអ្នកខ្លះទៀតបានបង់សំណាញ់ ដើម្បីនេសាទត្រីយកទៅធ្វើម្ហូបជាដើម ដែលបរិយាកាសបែបនេះ ធ្វើឱ្យ តំបន់លិចទឹកនៃស្ពាន ព្រែកតាឃ្លោក រិតតែអ៊ូរអរជាងមុន ទោះបីជាគេមិនអាចធ្វើដំណើរឆ្លងកាត់ ស្ពាននោះបានដូចមុនក្តី ។
បើតាមការបង្ហោះរូបថតជាច្រើនសន្លឹករបស់ម្ចាស់ ហ្វេសប៊ុកមួយ មានឈ្មោះ Chhoy Tharin ឃើញថា មានមនុស្សម្នារាប់រយនាក់បាននាំគ្នាទៅលំហែកាយ នេសាទត្រី និង ងូតទឹកលេងនៅទីនោះ ៕