ត្រជាក់ចិត្ត! តេជោបុស្សស្បូវ នៅខេត្តព្រះវិហារទីឋានទឹកធ្លាក់ដ៏ប្រណីត (វីដេអូ)
ក្រៅពីមានទេសភាពធម្មជាតិ ដ៏ស្រស់បំព្រងហើយនោះ នៅលើកំពូលភ្នំដងរែក ក៏មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាក់មួយកន្លែង គួរឱ្យទាក់ទាញបំផុត ។
រមណីយដ្ឋានមួយកន្លែងនេះ មានឈ្មោះថា ទឹកថ្លាក់តេជោបុស្សស្បូវ ស្ថិតនៅក្នុងភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើភ្ញៀវទេសចរ ចង់ធ្វើដំណើរទៅកាន់ទីនោះ ត្រូវធ្វើដំណើរចេញពីរង្វង់មូលទីប្រជុំជនស្រអែម មានចម្ងាយផ្លូវប្រវែង ប្រហែល ២៥គីឡូម៉ែត្រ ឬ អ្នកទេសចរអាចធ្វើដំណើរចេញពី ប្រាសាទព្រះវិហារ មានចម្ងាយផ្លូវប្រហែល ២០គីឡូម៉ែត្រ តាមផ្លូវក្រាលគ្រួសក្រហម។
នៅរមណីយដ្ឋាន ទឹកធ្លាក់តេជោបុស្សស្បូវនេះ ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយកងយោធពលខេមរភូមិន្ទរបស់កងឯកភាព សឹករងខេត្តព្រះវិហារ ប៉ុន្តែទោះបីជាយ៉ាងណា វាមិនមែនជាឧបសគ្គដល់ការធ្វើដំណើរទៅសម្រាកលំហែកាយរបស់ភ្ញៀវទេសចរឡើយ ។ ភ្ញៀវទេសចរជាតិ និង អន្តរជាតិអាចទៅលេងកម្សាន្តនៅតំបន់នោះបាន តែនៅក្នុងរដូវវស្សាចាប់ពីខែកក្កដា រហូតដល់បំណាច់ខែតុលា ប៉ុណ្ណោះ ក្រៅពីនោះគឺមិនមានទឹកឡើយ RealEscort ៕
(រូបភាពៈ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ)