ដាក់ថ្ងៃជាមួយពួកម៉ាកទៅ! សួនផ្កាចម្ការទំពាំងបាយជូរ នៅបាត់ដំបង ស្អាតខ្លាំងមែនទែន
សួនផ្កាចម្ការទំពាំងបាយជូរ នៅស្រុកបាណន់ ខេត្តបាត់ដំបង ទើបបង្កើតថ្មីៗនៅទល់មុខចម្ការទំពាំងបាយជូរចាស់ កំពុងទាក់ទាញយុវវ័យទៅថតរូបព្រោងព្រាត ។ នៅទីនោះមានដាំផ្កាចម្រុះពណ៌ស្អាតៗ ជាជួរយ៉ាងមានរបៀប រំលេចជាទេសភាពស្អាតទាក់ភ្នែកគយគន់មិនចេះជិនណាយ ។ ពិសេសនោះ ថែមទាំងមានដាំទំពាំងបាយជូរនៅពីលើ មានវាលស្មៅបាយតងខ្ចីទៀត ធ្វើឱ្យចិត្តចង់តែទាញទូរសព្ទមកថតម្ដងហើយម្ដងទៀត ។ បើសិនជាចង់ទៅមិនពិបាករកទេ ព្រោះអ្នកណាៗក៏ស្គាល់ដែរចម្ការ ទំពាំងបាយជូរស្រុកបាណន់ ខេត្តបាត់ដំបង គឺនៅទល់មុខគ្នាតែម្ដង ។ ចង់ដឹងស្អាតយ៉ាងណានោះ សូមទៅទស្សនាទាំងអស់គ្នា ៖
រូបភាព ៖ អនុស្សាវរីយ៍បាត់ដំបង