នៅរដូវវស្សា ទេសភាពភ្នំត្បែងមានជ័យប្រៀបដូចជាសួគ៌ា (វីដេអូ)
ប្រសិនបើលោកអ្នកបានធ្វើដំណើរទៅកាន់ តំបន់ភ្នំត្បែងមានជ័យនៃខេត្តព្រះវិហារនោះ ពិតជាបានឃើញនូវទេសភាពដ៏ស្រស់ស្អាតនៅលើភ្នំត្បែងមានជ័យ នារដូវវស្សា ប្រៀបដូចជាសួគ៌ា ដែលយើងកម្ររកទីកន្លែងណា នៅក្នុងប្រទេសកម្ពុជាយើងមកប្រដូចបានណាស់ ។
ភ្នំត្បែងមានជ័យ ជាតំបន់ទេសភាពដ៏ស្រស់ត្រកាល រួមទាំងមានរម្មណីយ៍ដ្ឋានទេសចរណ៍ធម្មជាតិយ៉ាងពិសិដ្ឋ នៅលើតំបន់ភ្នំត្បែង ដែលកំពុងរងចាំភ្ញៀវទេសចរជាតិ និង អន្តរជាតិធ្វើដំណើរទៅទស្សនា។ តំបន់បេតិភណ្ឌធម្មជាតិភ្នំត្បែងមានជ័យនេះ គឺសម្បូណ៍ទៅដោយធនធានធម្មជាតិ និង ជីវចម្រុះយ៉ាងសម្បូណ៍បែប ដែលប្រជាជនខ្មែរបានឃើញហើយ ប្រាកដជាស្រឡាញ់នូវទេសភាពទាំងនោះ ។ ហើយសូមចូលរួមថែរក្សានូវសម្បត្តិទាំងនេះឱ្យបានគង់វង្ស ដើម្បីបន្សល់ទុក និង រក្សានៅបរិស្ថានធម្មជាតិឱ្យបានល្អប្រសើរ ។
តំបន់ភ្នំត្បែងមានជ័យ បានចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិ នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ តំបន់នេះ លាតសន្ធឹងលើផ្ទៃដីទំហំ ២,៥ ម៉ឺនហិកតា ដោយគ្របដណ្តប់ចំនួន ៥ ស្រុកនៃខេត្តព្រះវិហារ ។ សម្បត្តិបេតិកភណ្ឌធម្មជាតិ ភ្នំត្បែងមានជ័យ កំពុងរង់ចាំភ្ញៀវទេសចរទៅកម្សាន្ត ជាមួយធនធានធម្មជាតិ និង ជីវចម្រុះសម្បូរបែប និង ជាទីតាំងប្រវត្តិសាស្រ្ត និង វប្បធម៌ ដ៏អស្ចារ្យ តាំងពីសម័យបុរាណមកម្ល៉េះ ៕
ប្រភពវីដេអូ ក្រុងព្រះវិហារ