ចង់ដើរលម្ហែកាយ មិនបាច់ទៅណាឆ្ងាយនោះទេ ទៅរមណីយដ្ឋាន បងប្អូនសិត្បូ ទាំងអស់គ្នាចុងសប្តាហ៍នេះ
ប្រសិនបើ លោក អ្នកចង់រកកន្លែងសម្រាកលំហែកាយ នាចុងសប្តាហ៍នោះ មិនបាច់ទៅណាឆ្ងាយនោះទេ គឺទៅរមណីយដ្ឋាន បងប្អូនសិត្បូ នៅជិតបង្កើយ ដែលមានចម្ងាយ ២៥ គីឡូម៉ែត្ប៉ុណ្ណោះរពីទីក្រុងភ្នំពេញ ។ រមណីយដ្ឋាននេះ មានទីតាំងស្ថិតនៅតាមទន្លេបាសាក់ ក្នុង ភូមិកំពង់ព្រីង ឃុំសិត្យូ ក្រុងតាខ្មៅ ខេត្តកណ្តាល ទល់មុខមណ្ឌលសុខភាព ។
នៅរមណីយដ្ឋាន បងប្អូន សិត្បូនេះ លោក អ្នកអាចស្ទូចត្រីបណ្តើរ ទទួលទានអាហារបែបស្រុកស្រែចម្ការបណ្តើរ ថែមទាំងមានអាងហែលទឹកលេងកម្សាន្តយ៉ាងសប្បាយទៀតផង ។ បើចង់ផ្លាស់ប្តូរបរិយាកាសថ្មី សម្រាកលំហែកាយឆ្ងាយពីទីក្រុង ដែលមានមនុស្សម្នាអ៊ូអរ ហើយមិនសូវមានពេលវេលាទៅណាឆ្ងាយនោះ គួរតែនាំគ្នាទៅលំហែកាយនៅរមណីយដ្ឋាននោះ ដែលនៅជិតបង្កើយនឹងទីក្រុងភ្នំពេញ ហើយវាមិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។
រមណីយដ្ឋាន បងប្អូនសិត្បូ គឺជារមណីយដ្ឋានកែច្នៃ ដែលមានខ្យល់អាកាសល្អបរិសុទ្ធ មានខ្យូសស្បូវសម្រាប់សម្រាកលំហែកាយទទួលទានអាហារបែបស្រុកស្រែឆ្ងាញ់ៗ មានកន្លែងស្ទួចត្រីកម្សាន្ត ថែមទាំងមានអាងហែលទឹកសម្រាប់មនុស្សធំ និង កូនក្មេងផងដែរ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ និង ចង់សួរព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនេះ ៖ ០១៦ ៩០ ២២ ០៦ / ០៨៨ ៨ ២៥ ២៥ ២៨ ៕
ដោយ៖សុថាត់