ស្លឹកចាកបឹងហ្គាឡូ ជារមណីយដ្ឋានសម្រាកលំហែកាយដ៏ពេញនិយម នៅខេត្តកំពត
ស្លឹកចាកបឹងហ្គាឡូ ជារមណីយដ្ឋានដ៏ពេញនិយមមួយ នៅក្នុងទឹកដីខេត្តកំពត នៅទីនោះ ក្រោយពីទទួលរងនូវទឹកជំនន់ កាលពីពេលថ្មីៗនេះ ក៏បានរៀបចំខ្លួនយ៉ាងស្រស់ស្អាតវិញហើយ ដើម្បីរងចាំស្វាគមន៍ ភ្ញៀវទេសចរសារជាថ្មី ដែលមានបំណងចង់ទៅសម្រាកលំហែកាយ នាចុងសប្តាហ៍នៅទីនោះ ។
ស្លឹកចាកបឹងហ្គាឡូ ត្រូវបានរៀបចំសាងសង់បែបធម្មជាតិ នៅលើដៃសមុទ្រយ៉ាងស្រស់ស្អាតរងចាំទទួស្វាគមន៍ ភ្ញៀវទេសចរយ៉ាងរីរាយ ។ ស្លឹកចាកបឹងហ្គាឡូ ស្ថិត ឃុំកំពង់គ្រែង ក្រុងកំពត ខេត្តកំពត ភ្ញៀវទេសចរដែលទៅសម្រាកលំហែរកាយនៅទីនោះ អាចបោះតង់សម្រាក នាពេលរាត្រី ក៏បាន និង អាចស្នាក់នៅក្នុងបឹងកាឡូ ក៏បាន ទៅតាមចំណងចំណូលចិត្តរបស់ភ្ញៀវ ។ ក្រៅពីនេះ ភ្ញៀវទេសចរ អាចអាំងសាច់ ត្រី មឹក បង្គា ញ៉ាំនាពេលរាត្រី ជាលក្ខណៈគ្រួរសារ ឬ ជាក្រុមក៏បាន។ ក្រៅពីនេះស្លឹកចាកបឹងហ្គាឡូ ក៏មានសួនច្បារយ៉ាងស្អាត ហើយភ្ញៀវអាចលេងល្បែងកម្សាន្ត នាពេលរាត្រី ព្រមទាំងជិះទូកកាយាកយ៉ាងសប្បាយរីករាយទៀតផង ។
ជារៀងរាល់ថ្ងៃ ឬ ចុងសប្តាហ៍ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិយ៉ាងច្រើនបានទៅសម្រាកលំហែកាយ នៅរមណីយដ្ឋានស្លឹកចាកបឹងហ្គាឡូ យ៉ាងសប្បាយរីករាយ តាមបំណងប្រាថ្នា រៀងៗខ្លួន ។ បើលោកអ្នកចង់ទៅសម្រាកលំហែកាយ នៅស្លឹកចាកបឹងហ្គាឡូ អាចទាក់ទងទៅកាន់ លេខ ០៩៧ ៣២១ ៥៧៦៩ ០៩៦ ២១ ៨៨ ៣៥៩ ឬ ០៩៥ ៥៧៤ ៦៦៩ ៕
ដោយ៖សុថាត់