សារមន្ទីរខេត្តតាកែវមិនចាញ់សារមន្ទីរជាតិ នៅក្នុងរាជធានីភ្នំពេញឡើយ
ខេត្តតាកែវ ជាខេត្តដែលមានទឹកដី និង វប្បធម៌ ដ៏ចំណាស់មួយ ដែលបណ្តុំទៅដោយ ទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ ដ៏ចំណាស់ៗជាច្រើនកន្លែង ដែលបុព្វបុរសខ្មែរយើងបន្សល់ទុកឱ្យ ហើយវត្ថុបុរាណទាំងនោះ ត្រូវបានរក្សាទុក ក្នុងនោះខេត្តនេះមានសារមន្ទីរចំនួនពីរ ដែលកំពុងដំណើរការគឺ សារមន្ទីរខេត្តតាកែវ និង សារមន្ទីរអង្គរបុរី។
សារមន្ទីរខេត្តតាកែវ ជាសារមន្ទីរ សំខាន់ទី២បន្ទាប់ពីសារមន្ទីរ ជាតិភ្នំពេញ ដែលបានតម្កល់ រូបចម្លាក់ បុរាណ រាប់មិនអស់ ។ សារមន្ទីរនេះ ស្ថិតក្នុងភូមិ៣ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ សារមន្ទីរនេះ បានបើកដំណើរការ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០០៦ មកម្ល៉េះក្នុងគោលបំណងតម្កល់ និង ថែរក្សាវត្ថុបុរាណនានា ដែលប្រមូលបានពីទីទួល ឬ ប្រាសាទបុរាណនានា ដើម្បីឱ្យមហាជន សិស្សានុសិស្ស ភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនា និង សិក្សាស្វែងយល់បន្ថែមអំពីស្នាដៃសិល្បៈរបស់បុព្វបុរសខ្មែរ ។
ជារៀងរាល់ថ្ងៃ មានភ្ញៀវទេសចរ ជាតិ និង អន្តរជាតិបានចូលទៅទស្សនា ធ្វើការសិក្សាស្វែងយល់ អំពី វប្បធម៌ ដែលមានវ័យចំណាស់ ហើយត្រូវបានគេយកមករក្សាទុកនៅក្នុងសារមន្ទីរនេះ ៕
ដោយ ៖សុថាត់