រកឃើញតំបន់ធម្មជាតិថ្មីមួយកន្លែង នៅកម្ពុជា ស្អាតខ្លាំងបំផុត ប្រៀបដូចឋានសួគ៌កណ្ដាលមេឃ
រូបភាពជាច្រើនសន្លឹក បង្ហាញពីទិដ្ឋភាពដ៏ត្រកាល ស្អាតខ្លាំង រកអ្វីប្រៀបមិនបាន ហាក់ដូចជាឋានសួគ៌ នៅលើដី មានវាលស្មៅលាតសន្ធឹងពណ៌បៃតងខ្ចី លើកំពូលភ្នំ មានព្រៃឈើហ៊ុមព័ន្ធជុំវិញ ធ្វើឱ្យយើង មានអារម្មណ៍ថា កំពុងស្ថិតនៅកន្លែងមួយប្រៀបដូចជារូបគំនូគូរចេញពីវិចិត្រករដៃឯក តែតាមពិតទីនោះ មានឈ្មោះថា «ជ្រលងបក្សី» នៅទឹកដីខេត្តមណ្ឌលគីរី ។
ទីតាំងមួយកន្លែងនេះ គឺជាសាខាថ្មីមួយទៀត នៃ “Mekong Bird Resort” ដែលជាកន្លែងកម្សាន្ត បែបធម្មជាតិដ៏ល្បីមួយនៅខេត្តស្ទឹងត្រែង ។ ចំណែកឯ «ជ្រលងបក្សី» នេះ នឹងក្លាយជារីសតថ្មីសន្លាងមួយទៀតប្រចាំខេត្តមណ្ឌលគីរី ។ យ៉ាងនៅមិនទាន់បានបញ្ជាក់អំពីទីតាំងភូមិសាស្ត្រឱ្យច្បាស់លាស់នៅ ឡើយទេ យើងខ្ញុំនឹងលម្អិតពេលក្រោយទៀត ៕
សូមទស្សនារូបភាពជាច្រើនសន្លឹក ៖
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ