តោះ ! ផ្លាស់ប្តូរបរិយាកាសទៅបោះតង់នៅភ្នំម្រេចកង្កែប ក្នុងតំបន់អារ៉ែងឱ្យសប្បាយម្តង !
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់អារ៉ែងបានក្លាយទៅជាឋានសួគ៌របស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលបានទៅទស្សនា ធម្មជាតិ ដ៏ស្រស់ត្រកាលគ្មានពីរនៃតំបន់ជួរភ្នំក្នុងខេត្តកោះកុង ។
នៅពេលនេះ ទេសចរណ៍-Tourism បានរៀបចំដំណើរ កម្សាន្ត មួយទៅកាន់ ភ្នំម្រេចកង្កែប តំបន់អារ៉ែង នៃខេត្តកោះកុងដើម្បីផ្លាស់ប្ដូរបរិយាកាសថ្មី ដោយការធ្វើដំណើរផ្សងព្រេងទៅកាន់ឋានសួគ៍លើដីនៃតំបន់អារ៉ែង ការដើរផ្សងព្រេងពិតៗជាមួយធម្មជាតិ ការស្វែងយល់ពីជីវភាពរស់នៅតំបន់ព្រៃដាច់ស្រយាល ការបោះតង់គេងលើភ្នំម្រេចកង្កែប និង ជិតទឹកជ្រោះ ការទស្សនាភូមិជនជាតិភាគតិចជង នៅជ្រលងអារ៉ែង ដុតមាន់ ដុតដំឡូង កង្កែបឆាម្រេចខ្ចី ផឹកស្រាខ្លាំងរបស់អ្នកភូមិ ទស្សនាថ្ងៃរះ ថ្ងៃលិច សមុទ្រពពក និង សមុទ្រឈើ ពីកំពូលភ្នំម្រេចកង្កែប ដែលអាចមើលតំបន់អារ៉ែងទំាងមូល ការលេងល្បែងប្រជាប្រិយជាក្រុម និង ស្ដាប់ការរៀបរាប់ពីប្រវត្តិនៃតំបន់អារ៉ែង និង តំបន់ជុំវិញ ដោយប្រជាសហគមន៍ទីនោះ ។
ប្រសិនបើលោកអ្នកចង់ធ្វើដំណើរកម្សាន្ត ទៅកាន់ភ្នំ ម្រេចកង្កែប តំបន់អារ៉ែងគឺអាចទាក់ទង មកកាន់ ទេសចរណ៍-Tourism លេខទូរសព្ទ ០៩៦ ៩៦ ៦៥ ៩៦៣ /០៩៧ ២០ ២៦ ០០៧ ឬ inbox page ទេសចរណ៍-Tourism ក៏បាន ៕
ដោយ ៖សុថាត